ព័ត៌មានជាតិ

ឯកឧត្តមអភិបាល​ខេត្តកណ្តាល ណែនាំ​ដល់ម​ន្ត្រីជំនាញ​ពាក់ព័ន្ធ និ​ងអាជ្ញាធរក្រុង-ស្រុក ទាំង១១ ត្រូវ​បម្រើ​សេ​វារដ្ឋ​បាល​សេវា​សា​ធារណៈ​ ជូន​ប្រជាព​លរដ្ឋ​ឲ្យ​កាន់​តែ​មានលក្ខណៈ​ល្អប្រ​សើឡើង​ថែម​ទៀត

ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល​ប្រចាំខែកុម្ភះ នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២​នេះ នៅ​សាលា​ខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​ណែនាំ​ដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ទាំង១១ ត្រូវបម្រើ​សេវារដ្ឋបាល​សេវាសាធារ​ណៈអោយបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន អោយកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត។

 

ជាមួយគ្នានោះដែរ​ឯកឧត្តមអភិ​បាលខេត្ត ក៏បានស្នើអោយ​គ្រប់បណ្ដាក្រុងស្រុក កម្លាំង​មានស​មត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិត​ខំពង្រឹងយន្ត​ការភូមិ​ឃុំមានសុវត្ថិ​ភាពអោយកា​ន់តែមា​នប្រសិទ្ធភាពខ្ពស់ថែមទៀត កម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាអោយបានស្អិតរមួត ខិតខំធ្វើកា​រងារ​អោយ​បានសកម្ម ដើម្បីបទល្មើសនានាមានការថយចុះ។

 

ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ ដោះស្រា​យបទល្មើសនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ អាជ្ញាធរនៅមូលដ្ឋានត្រូវបន្តអនុវត្តបទបញ្ជា និងការណែនាំ​របស់ខេត្ត និងថ្នាក់ដឹងនាំអោយមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

 

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដ​ល់អជ្ញាធរមូលដ្ឋាន​ ត្រូវបំផុស​អោ​យប្រជា​ពលរដ្ឋចូលរួមអ​នុវត្ត វិធានអនាម័យតាមកា​រការណែនាំរប​ស់ក្រសួងសុខាភិបាល ពិសេស​ត្រូវអនុវត្តវិធាន​ការ ៣ការពារ និង៣កុំ តាមការ​អំពាវ​នាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរា​ជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!