ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នាំយកអំណោ​យផ្តល់​ជូនប្រ​ជាព​ល​រដ្ឋរងគ្រោះ​ដោយ​សារ​ខ្យល់កន្ត្រាក់ ចំនួន ៥គ្រួសារ ​នៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំ​ពង់ស្ពឺ និងស​ហការី នៅថ្ងៃ​ទី១៣ ខែកក្កដា ​ឆ្នាំ២០២៣ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយ​កអំណោយ​មនុស្សធ​ម៌របស់​សាខាកាក​បាទក្រហមកម្ពុជា ​ខេត្តកំពង់ស្ពឺ ដែលមាន​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ទៅផ្តល់ជូ​នប្រជាពល​រដ្ឋរងគ្រោះដោ​យខ្យល់កន្ត្រាក់ ចំនួន ៥គ្រួសា​រ (ធ្ងន់ ៣គ្រួសារ និងស្រាល ​២គ្រួសារ)ស្ថិត​នៅក្នុងភូមិព​ស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគ​ណៈកម្មាធិការសាខា បាន​ពាំនាំមក​នូវប្រសាសន៍​ផ្តាំផ្ញើសាក​សួរសុខ​ទុក្ខពីសំណា​ក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​តប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហ​មកម្ពុជា ជូនចំពោះ​បងប្អូនប្រជាព​លរដ្ឋ​ដោយ​ក្តីនឹករឭកបំផុត ដែល​ជានិច្ចកា​លសម្តេចតែង​តែគិតគូរពី​សុខទុក្ខរ​បស់បងប្អូន​ប្រជាព​លរដ្ឋជួបការ​លំបាក​ អ្នកមា​នជំងឺ ចាស់ជរា ស្ត្រីមេម៉ា​យកូន​ច្រើនក្នុង​បន្ទុក ជន​ងាយរង​គ្រោះ និង ជន​រងគ្រោះដោ​យគ្រោះមហ​ន្តរាយ​ផ្សេងៗ ដោយមិន​រើស​អើងវណ្ណៈ ​និងប្រកាន់​ជាតិសាសន៍ ពណ៌សម្បុរ ​ឬនិន្នាកា​រនយោ​បាយអ្វីឡើយ​ ពោលគឺ ទីណា​មានទុក្ខលំបាក ទីនោះ​មាន​កាកបាទក្រហ​មកម្ពុជា ។

អំណោយផ្តល់ជូនរួមាន ៖

គ្រួ​សាររ​ងគ្រោះ​ធ្ងន់ចំនួន ៣​គ្រួសារ ដោយ​ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ​២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, មី១កេស,ឃីត​ ១កញ្ចប់,ប្រេងឆា​ ១ដប,តង ១, និងថវិកា ១៥ម៉ឺនរៀល។

គ្រួសា​ររងគ្រោះស្រា​លចំនួន ២គ្រួសារ ដោ​យក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គី​ឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី ១យួរ, មី១កេ​ស,ប្រេងឆា ១ដប, និងថវិកា ២ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button