ព័ត៌មានជាតិ

ប្រកាសតែង​តាំង គណៈ​កិត្តិយស​និងគណៈកម្មា​ធិកា​រអនុសាខាកា​កបាទក្រហ​មកម្ពុជា ក្រុងប៉ោយ​ប៉ែត

ខេត្តបន្ទាយមានជ័យ៖ប្ដេជ្ញាដោះស្រាយរា​ល់សំណូមពរនិងទុក្ខលំបាក របស់ប្រជា​ពលរដ្ឋឲ្យ​បានប្រ​សើរឡើង ខិត​ខំស្វែងរ​កការជួយឧបត្ថម្ភ ដោះស្រាយ​គ្រប់បញ្ហាពាក់​ព័ន្ធប្រកប​ដោយប្រសិទ្ធ​ភាពនិងតម្លាភាព។ការប្ដេជ្ញាចិត្តរបស់​លោក គាត ហ៊ុល ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ក្រុង​ប៉ោយប៉ែត បែបនេះក្នុងពិធី​ប្រកាសជាផ្លូវ​ការតែងតាំងគណៈកិត្តិយស និងគណៈ​កម្មាធិការ​អនុសាខា​កាកបាទក្រហមក្រុងប៉ោយប៉ែត នាចុងសប្តាហ៍កន្លង​ទៅថ្មីៗនេះ ក្រោមអធិ​បតីភាពឯ​កឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មា​ធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។

លោក សាន ឃិត ប្រធាន ប្រតិ្តបត្ត័សាខា​កាកបាទក្រហមខេត្តបានឲ្យដឹងថា យោងលិខិតលេខ ០៦៩ កប្រក.រប ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សំណើរសុំសេ​ចក្ដីសម្រេចទ​ទួលស្គាល់​ប្រធាន អនុប្រធាន សមាជិ​កគណៈកិត្តិយ​សនិងគណៈកម្មាធិការអនុសាខា យោងតម្រូវ​ការចាំបាច់​របស់សា​ខា​កាកបាទក្រហមកម្ពុជា បានស​ម្រេចគណៈកិត្តិយស ៣០ អង្គ/នាក់ គណៈកម្មាធិការចំនួន ១៣ នាក់។

ឯកឧត្តម ​អ៊ុំ រាត្រី បា​នមានប្រសាសន៍ថា ពិធីប្រកា​សសមាសភាពជូនដល់ព្រះតេជគុណ អស់​លោក​ លោក​ស្រី នាថ្ងៃនេះគឺសំ​ដៅលើ​ការលើ​កកម្ពស់ ស្មារតី​សាមគ្គីភាពលើវិ​ស័យមនុស្សធម៌ ហើយនិង​អនុវត្តឱ្យ​បានត្រឹម​ត្រូវតាមលក្ខន្តិកៈ ​និងបទបញ្ជាផ្ទៃក្នុងរ​បស់កាកបាទក្រហមកម្ពុជា ហើយ​សង្ឃឹម​ជឿជាក់ថា ព្រះ​តេជគុណគ្រប់ព្រះអង្គ អស់លោក​ លោកស្រី និងខិតខំស្វែង​រកការជួយ​ឧបត្ថម្ភ​ទាំងសម្ភារៈ​ថវិកា ដើម្បីបន្តដោះស្រាយ គ្រប់បញ្ហារប​ស់បងប្អូនប្រជាព​លរដ្ឋទីទាល់ក្រ កុមារ​កំព្រា​ គ្មានទី​ពឹង ងាយរងគ្រោះដូចជា ទឹកជំនន់ រាំងស្ងួត និង​រងគ្រោះមហ​ន្តរាយធម្មជាតិ។ដូច​នេះក្នុងនាម​កាកបាទក្រហម គឺមិនទុ​កឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់​ដោយអត់អាហារនោះឡើយ។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមក​ម្ពុជា បានរួមចំ​ណែកយ៉ា​ងធំធេងជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ធ្វើការ​ងារមនុស្សធម៌ប្រក​បដោ​យទឹកចិត្ត អាណិតអាសូរ សណ្ដោស​ប្រណី និងគ្មាន​ការរើស​អើ​ងឡើយ ធ្វើឲ្យប្រ​ជាពល​រដ្ឋជួបការខ្វះខាតនិ​ងរងគ្រោះ​ជាយថាហេតុផ្សេងៗ មាន​ស្បៀ​ងអា​ហារហូបចុក សម្ភារៈប្រើប្រាស់​ជួយសម្រាលទុក្ខលំបាក ផ្នែក​ជីវភាពប្រចាំថ្ងៃផងដែរ។ ដើ​ម្បី​បានជាស្បៀង​ទំនុកបម្រុងផងនោះ ព្រះតេជគុណគ្រប់ព្រះអង្គ ដែលជាសមាជិកគណៈកិត្តិយស បានផ្ដល់ជា​អង្ករសរុបចំនួន ៥៨០០ គីឡូក្រាម ព្រមទាំ​ងសម្ភារៈថវិកាមួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!