ព័ត៌មានជាតិ

សត្វគោអ្នកស្រុ​កថ្មពួក​ចំនួន​៥ក្បាល ត្រូវរន្ទះ​បាញ់​ងាប់ ក្រោ​យពីភ្លៀងធ្លាក់មួយ​មេ​យ៉ាងធំ លាយឡំ​ជា​មួយ​ខ្សល់​កន្ត្រាក់ និ​ងផ្គររន្ទះ​យ៉ាងខ្លាំង

(បន្ទាយមានជ័យ)៖សត្វគោចំនួន៥ក្បាលបានងា​ប់ ក្រោយពីរន្ទះ​បាញ់ កាលពី​វេលាម៉ោង០៣​និង៤​០នាទី​រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅភូមិកាប់ចោ​រ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ ។

 

នគរបាលស្រុកថ្មពួកបាន​ឲ្យដឹងថា៖នៅវេលា​ម៉ោងថ្ងៃខែខា​ងលើនៅភូមិសាស្ត្រស្រុកថ្មពួក មាន​ភ្លៀង​ធ្លាក់មួយ​មេយ៉ាងធំ លាយឡំជាមួយ​ខ្សល់និងផ្គររន្ទះយ៉ា​ងខ្លាំង នៅឃុំចំនួន​០៤ មាន៖ឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មីនិង​ឃុំគោកកឋិន។ក្នុងខណៈ​មេឃកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែរន្ទះបានបាញ់​សត្វគោអ្នកស្រុកបណ្តាល​​​​​​​​​​​​ឲ្យងាប់ចំនួន៥ក្បាល ដោយមានម្ចាស់ឈ្មោះ ​គត់ សេងគី ភេទប្រុស អាយុ៣៧ឆ្នាំ (សត្វគោងាប់) ចំនួន០៤ក្បាលមេ២ និងម្ចាស់ឈ្មោះគុន កន ភេទប្រុស អាយុ៤០ឆ្នាំ (សត្វ​គោងាប់) ចំនួន០១ក្បាលញី ។ម្ចាស់សត្វទាំង០២នាក់រស់នៅភូមិកា​ប់ចោរ ឃុំភូមិថ្មី ស្រុថ្មពួក ។

 

តាមការបំភ្លឺពីម្ចាស់​សត្វគោទាំង​០២នាក់ បានរៀបរាប់ថា៖​នៅមុនពេលកើតហេតុ គាត់បានយកស​ត្វគោ​ទៅចងឲ្យស៊ីស្មៅ​នៅខាងលិចភូមិ នៅពេល​ឃើញមេ​ក្តៅខ្លាំង​ក៏យកគោទៅ​ចងនៅ​ក្រោម​ដើមឈើ ក្រោយ​មកក៏មា​នភ្លៀងធ្លាក់​យ៉ាងខ្លាំង លាយឡំជា​មួយខ្សល់និងផ្គររន្ទះ បាន​បាញ់សត្វ​គោទាំង​០៥ក្បាល នោះងាប់តែម្តង។​ចំពោះមនុស្សពុំមានគ្រឿថ្នាក់​អ្វីនោះទេ ។

 

ទាក់ទិននឹងមានបា​តុភូមិដ៏អាក្រក់នេះ ​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគ​របាលខេត្ត​បន្ទាយមានជ័យ បានអំពាវ​នាវដល់ប្រជាព​លរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នេះជារដូវ វស្សា បើទៅ​ធ្វើស្រែចម្ការ ឃើញមេឃរក​កលនឹងភ្លៀង ត្រូវរត់​រកទីក​ន្លែងដែល​មានសុវត្ថិភាព ព្រោះមា​នភ្លៀងភាគច្រើន​គឺលាយឡំជាមួយ​ខ្សល់និងផ្គររន្ទះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button