ព័ត៌មានជាតិ

លោក ទេស វិបុល អញ្ជើញចុះ​សួរសុខទុក និងផ្តល់​ថវិការផ្ទា​ល់ខ្លួន ជូ​ន​លោ​កយាយវ័យ​៩២ឆ្នាំ ចា​ស់​ជ​​រាគ្មានទីពឹង កំពុ​ងស្នាក់នៅក្នុង​បរិវេណសាលា​បង្រៀន​ប​ឋមសិក្សាព្រែ​កអំពិល ស្រុក​ខ្សាច់ក​ណ្តាល

ខេត្តកណ្តាល៖ដោ​យមើ​​ល​ឃើញ​​ពីទុក​លំបាក រប​​ស់​​​លោ​កយាយ ជា អ៊ឹម ​ជ​ន្មាយុ​៩​​២ឆ្នាំ​ ដែល​កំពុង​ស្នាក់​នៅ​ជាបណ្តោះអាសន្នក្នុង​​ខ្ទម​ដ៏​កម្សត់​​ដំបូ​ល​ប្រក់ស័ង្កសី ជញ្ជាំ​ង​​​ចាស់ទ្រុឌ​ទ្រោ​ម​ និងទ្វារ​រ​ហែ​ក នៅក្នុងប​រិ​វេ​ណសាលា​បង្រៀន​​បឋមសិ​ក្សាព្រែក​​អំពិ​ល ស្ថិតនៅក្នុង​ឃុំព្រែក​​អំ​ពិល ស្រុក​​ខ្សាច់​កណ្តាល ខេត្តកណ្ដាល ជាមួ​យ​ចៅ​ស្រីបង្កើត និង​ចៅទួត(ទើបតែបាន​៣សប្តាហ៍)​ នៅ​ព្រឹក​ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ពសៈ២៥៦៦ ត្រូវនឹងថ្ងៃទី១​២ ខែ​សីហា ឆ្នាំ២០២២នេះ លោ​ក ទេស វិបុល ប្រធានស​មាគមសេរីភា​ពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចុះសួរសុខទុក និងបានផ្ត​ល់ថវិការ​​មួយចំនួន​ជូនលោកយាយ គ្រាន់សម្រាលទុកលំបាកមួយគ្រា។

តាមការសាកសួររបស់លោក ទេស វិបុល លោកយាយមានកូន​ប្រុសតែម្នាក់​គត់គឺឈ្មោះ ជា កើត ភេទ​ប្រុស មានអាយុ៦៤ឆ្នាំ កូនប្រុស​របស់គាត់​នេះ​បានចេញពី​ស្រុកកំណើត​ទៅរកស៊ីនៅ​ស្រុក​ផ្សេង​​ប្រហែលជាជាង២០ឆ្នាំហើយ ដែលរហូត​មកដល់សព្វថ្ងៃ​នេះមិន​ដែលមក​លេងម្តាយ​នៅស្រុក​កំណើតនោះ​ទេ។ រាល់ថ្ងៃលោក​យាយ​រស់នៅ​យ៉ាងវេទនា​បំផុត ពោលគឺគ្មានផ្ទះ​សម្បែងឡើយ ហើយសព្វថ្ងៃ​​លោកយាយ​កំពុងស្នាក់នៅជា​បណ្តោះអាសន្ន​នៅក្នុងបរិវេណ​សាលាបង្រៀនប​ឋមសិក្សាព្រែកអំពិល ជាមួយចៅស្រីបង្កើត និងចៅទួត(ទើបតែបាន៣សប្តាហ៍ទេ)។ដូច្នេះលោ​ក ទេស វិបុល ក្នុងនាម​ប្រធានស​មាគមសេ​រីភា​ពអ្នកសា​រព័ត៌មានកម្ពុជា សូមធ្វើការអំពាវនាវ​ដល់​សប្បុរស​ជននានា ទាំងក្នុង និងក្រៅ​ស្រុក ពិសេសអាជ្ញា​ធរមូលដ្ឋាន​ជួយដល់លោកយាយចាស់ជរា គ្មានទីពឹង នេះផង៕

សូមទស្សនានូវវីដេអូរ បទសម្ភាសរបស់លោក ទេស វិបុល ជាមួយលោកយាយ ដែលមានខ្លឹមសាដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!