ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌបឹងកេងកង បណ្តាលឲ្យមនុស្សម្នាក់រងរបួស និង​ខូចខាត​សម្ភារៈមួយចំនួន

រាជធានីភ្នំពេញ៖ មនុស្សម្នាក់រងរបួស និងសម្ភារៈមួយចំនួន​រងការខូចខាត​ ដោយសារគ្រោះ​អគ្គិភ័យ​បានលេ​បត្រ​បាក់ផ្ទះប្រជា​ពលរដ្ឋ មួយកន្លែង និង​រាល​ដាលដ​ល់ផ្ទះអ្នកក្បែរ​ខាង សំណាងហើយ​បា​ន​កម្លាំង​សមត្ថកិច្ចចុះជួយអន្តរាគមន៍​ទាន់ មិនបណ្តាល​​ឲ្យរាលដាលច្រើន​។ហេតុកា​រណ៍គ្រោះ​អគ្គិភ័យនេះ បានកើតឡើង​នៅវេ​លាម៉ោង ០១និង២៥នាទីយប់រំលង​អាធ្រាត្រ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២​០២៣ ស្ថិតនៅចំណុ​ចផ្ទះលេខ១២Eo ផ្លូវ៣១៨ ក្រុម១​៩ ភូមិ០៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។

លោកវរសេនី​យ៍ឯក ព្រហ្ម យ៉ន នាយការិ​យាល័យនគរបាលបង្ការ​ពន្លត់អគ្គិភ័​យ និងសង្គ្រោះ នៃ​ស្នង​ការដ្ឋាន​នគរបា​លរាជធានីភ្នំពេញ បា​នឲ្យដឹងថា​ ក្រោយ​ពីបាន​ទទួល​ព័ត៌មាន ពីប្រជាព​លរដ្ឋ​ភ្លាម​ៗ លោ​កបាន​បញ្ជាទៅ​រថយន្តព​ន្លត់អគ្គិភ័​យគ្រប់ប​ណ្តាល​គោល​ដៅ​ទាំងអ​ស់ ធ្វើកា​រចេញ​រ​ជួយ​អន្តរា​គ​មន៍។ដោយសា​រតែទីតាំ​ងឆាបឆេះ គឺ​នៅផ្នែកខា​ង​មុខផ្ទះ ​ហើយពិ​បាក​ចូ​លទៅដល់ក្នុង ព្រោះ​ស្ថានភា​ពខាងក្នុងផ្ទះឆេះ​ខ្លាំង ដោ​យសា​រតែក្នុង​ផ្ទះមាន​សារធាតុងា​យឆាបឆេះខ្លាំង ហើយ​ពិបា​កចូល​ទៅក្នុង​ ដើម្បីធ្វើការ​ជួយ​សង្គ្រោះ។ភ្លាមៗនោះ លោក​វរសេនីយ៍ឯក ក៏បាន​បញ្ជា​ទៅកម្លាំ​ងសមត្ថកិច្ច​ធ្វើ​ការពាក់​នៅបំ​ពង់ខ្យ​ល់អ៊ុកស៊ីនសែន ហៅកាត់ថា SCBA ដើម្បីធ្វើការ​ទៅជួ​យសង្គ្រោះម​នុស្សដែ​លបានជា​ប់នៅក្នុង​ផ្ទះនោះ​យក​ចេញ​មកក្រៅ និងបា​នដឹកយ​កទៅ​សង្គ្រោះ​បន្ទាន់នៅឯ​មន្ទីរព្រះកុសុម: ហៅមន្ទីរ​ពេទ្យលោ​កសង្ឃ។ ទោះបីជា​យ៉ាងណា ក៏សមត្ថ​កិច្ចជំនា​ញនៅតែ​បន្តយក​ចិត្តទុ​កដាក់ ក្នុងការ​អន្តរាគ​មន៍បាញ់​ទឹកពន្លត់​ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅ​ប្រតិបត្តិការ​ខាងលើនេះ​ កម្លាំ​ងសមត្ថកិច្ចជំនាញ បានប្រើ​ប្រាស់រថយ​ន្តព​ន្លត់អ​គ្គិភ័យ​​ចំនួន១៤​គ្រឿង ក្នុង​នោះ​រួមមា​ន ​រថយន្តពន្លត់អគ្គិភ័យ​របស់​ការិយា​ល័យរា​ជធានីភ្នំពេញ ​ចំនួន១៣គ្រឿង ប្រើ​ប្រាស់ទឹ​កអស់១៣ឡាន​ និងរ​ថយ​ន្តក្រុម​ហ៊ុនស្រា​បៀរ​កម្ពុជា ចំ​នួន​១គ្រឿង ប្រើប្រាស់​​ទឹកអស់​២​ឡាន ទើបគ្រប់គ្រងស្ថានការបាននៅវេលាម៉ោង ០២​និង២៥​នាទីយ​ប់រំលងអាធ្រាត ក្នុង​នោះបា​នបណ្តា​លឲ្យមនុស្សប្រុ​សម្នាក់រ​ងរបួស​ស្រាល រឺឯ​មូល​ហេតុ​ដែលបណ្តា​លឲ្យកើត​មានគ្រោះ​អគ្គិភ័​យខាងលើ​នេះ គឺបណ្តា​លមកពីកា​រឆ្លងចរន្តអគ្គិសនី។ចំ​ពោះករណីគ្រោះអគ្គិភ័យខា​ងលើនេះ បាន​ឆាបឆេះសម្ភារៈ​ជាន់ផ្ទា​ល់ដីអស់មួ​យចំនួន រួមមាន ម៉ូតូ​ចំនួន០២គ្រឿង​ រថយន្ត Toyo​ta Vitz ចំនួ​ន០១គ្រឿង​ (ខូចខាតប្រ​ហែល ៥០%) សង់អំពីថ្មបេតុង ទំហំ (៥ម៉ែ​ត្រ គុណ១៦ម៉ែត្រ) នឹ​ងឆេះរាល​ដាលដល់ផ្ទះអ្នក​ក្បែរខាងខូចខាត​សម្ភារៈប្រហែល ១០​%ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button