ព័ត៌មានជាតិ

លោក បោន ប៊ិន អញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុក និងប្រកាសបញ្ចូលសកម្មជនមកពីគណបក្សផ្សេងៗ ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

(បន្ទាយមានជ័យ): លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ២០២៣ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុក និងប្រកាសបញ្ចូលសកម្មជនមកពីគណបក្សផ្សេងៗចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក។

ពិធីនេះបានធ្វេីឡេីងនៅភោជនីយ៍ដ្ឋាន លី គ្រុះ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពីពីសំណាកលោក ឃ្លោក នួយ លោក ជឹម ប៊ុនអាន អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦ ក្រុមការងារគណបក្សចុះមូលដា្ឋនភូមិទាំង៥៩ យុវជនស្រុក-ឃុំ និងភូមិសរុបជិត១៤០០នាក់ផងដែរ ។

ននាឱកាសនោះ លោក បោន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជូនពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះដែរលោក បោន ប៊ិន លេីកឡេីងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការពារបាននូវ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានយ៉ាងម៉ឹងម៉ាត់ ថែរក្សាសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានយ៉ាងរឹងមាំ ដោយធ្វើឱ្យបរាជ័យនូវឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកប្រធានក្រុមការងារបន្តថា នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ លើការរក្សាលំនឹងជីវភាពរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ ដែលងាយរងគ្រោះផ្សេងៗ និងបានដោះស្រាយជីវភាពប្រជាជនដែលជួបការលំបាកខ្លាំងនៅក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការជំនួយសង្គមជាច្រើន ជាអាទិ៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីសាច់ប្រាក់ពលកម្ម, ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិតជាដេីម ដែលបានធ្វេីឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសេីរឡេីង។

ទន្ទឹមនោះលោក ក៏បានអំពាវនាវបន្ថែមដល់សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ត្រូវទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា សកម្មជនមកពីគណបក្សផ្សេងៗរួមមាន គណបក្សភ្លេីងទៀន, គណបក្សហ្វុនស៊ិនប៉ិច , ខ្មែររួបរួមជាតិ និងមកពីគណបក្សដ៌ទៃទៀតក្នុងស្រុកភ្នំស្រុក សរុបចំនួន៧២៤នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា២ម៉ឺនរៀល។

ពព្រមជាមួយគ្នានោះលោក បោន ប៊ិន លោក ជឹម ប៊ុនអាន រួមនឹងក្រុមការងារក៏បានបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ស្រុកភ្នំស្រុកចំនួន៥៦៣នាក់ ក្នុងនោះមេដាយមាសចំនួន៤០គ្រឿង និងមេដាយប្រាក់ចំនួន៥២៣គ្រឿង ព្រមទាំងទទួលបានថវិកាឧបត្ថម្ភ ពី លោក បោន ប៊ិន ម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងសារុងមួយផងដែរ។ ដោយឡែកចំពោះយោធិនពិការចំនួន៣៧នាក់ លោក បោន ប៊ិន ក៏បានឧបត្ថម្ភក្នុងម្នាក់ៗ៥ម៉ឺនរៀលបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button