ព័ត៌មានជាតិ

សិក្ខា​កាមវគ្គហ្វឹកហ្វឺន​ពង្រឹងវរ​សេនាតូច កងព​លតូចថ្មើរជើ​ងលេខ៥១ ធ្វើលំហាត់យុ​ទ្ធដំណើរទ័ព សាក​ល្បង

(បន្ទាយមានជ័យ)៖ដោយអនុវត្តតាម​ផែនការហ្វឹកហ្វឺន ​របស់កង​ពលតូចថ្មើរជើងលេខ៥១ កាល​ពី​រសៀល​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក​វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាកា​រវរសេនា​តូចថ្មើរ​ជើង​លេខ៥១៣ បានដឹក​នាំកម្លាំង​សិក្ខាកា​មវគ្គហ្វឹកហ្វឺន​ពង្រឹងវរសេនាតូច ធ្វើលំហាត់​យុទ្ធដំ​ណើ​រទ័ពសាកល្បងដោយថ្មើរជើងដែលមានចម្ងាយប្រមាណ៩២០០ម៉ែត្រ នៅក្នុងភូមិ​សាស្ត្រទទួ​លខុស​ត្រូវ ដោយចេញដំណើរពីទីបញ្ជា​ការវរសេនាតូចថ្មើរជើងលេខ៥១៣ ឆ្ពោះទៅកាន់ភូមិប្រ៉ាដាក ភូមិ​ព្រាវ និងឆ្លងកាត់ភូមិស្នួលទ្រេត ស្ថិតនៅភូមិថ្មសិ​ន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ

 

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងវ​រសេនាតូចនេះ គឺជាវគ្គហ្វឹកហ្វឺន​កញ្ចប់ថវិការបស់ថ្នាក់លើ ដែល​មា​នរយៈពេលចំនួន ៦១ថ្ងៃ ដើម្បី​ពង្រឹងកាយសម្បទា​យោធិនឲ្យមា​នភាពរឹងមាំ រហ័សរហួន មាន​ជំនាញ សាមគ្គីភាព​ល្អ និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរក្សាការពារនូវសុខសន្តិភាព ស្ថេរភា​ពនយោបាយ សន្តិសុខស​ណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វ​ថ្ងៃឲ្យបានដា​ច់ខាតទោះ​ស្ថិតក្នុង​តម្លៃណាក៏ដោយ ហើយក៏ជា​លក្ខណប្រមូលផ្តុំក​ម្លាំងមួយផ្នែក ក្នុងទីតាំង ដើម្បីត្រៀមអន្តរាគម​ន៍ដោះស្រាយរាល់​យកថា​ហេតុផ្សេងៗ និងរង់បទបញ្ជាថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button