ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងប្រគល់​ថវិកាមូល​និធិម​ហា​គ្រួសារ​កងរា​ជអាវុធ​ហត្ថទូ​ទាំង​ប្រទេ​ស​ ជូ​ន​គ្រួសា​រស​ព លោក​អនុសេ​នីយ៍ទោ ​ស៊ឹង ស៊ីផុន ដែ​ល​ទទួលរម​ណៈ​ភាព

(បន្ទាយមានជ័យ)៖លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធហត្ថខេត្តបន្ទាយ​មានជ័​យ និង​សហការី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញ​ចុះសួរសុខទុក្ខ​ និងប្រគល់​ថវិ​កាមូល​និធិម​ហាគ្រួសារក​ង​រាជអាវុធ​ហត្ថទូទាំងប្រទេ​សចំនួន ៣៨,៥៨៤,​៥០០រៀល​(សាមសិប​ប្រាំ​បីលាន ប្រាំ​សែនប្រាំបីម៉ឺន ប្រាំរយរៀ​ល) ជូនក្រុម​គ្រួសា​រសព​លោក​អនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួ​យកា​រការិ​យាល័​យផែន​ការ បញ្ជាការ​ដ្ឋានក​ងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​ដែលទទួលរម​ណៈភា​ព កាលពី​ថ្ងៃអាទិត្យទី២៩ ខែឧស​ភា ឆ្នាំ២០២២កន្លងមកនេះ￸

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជ​អាវុធហត្ថខេត្ត ក៏បានចូលរួមស​ម្តែងនូវរ​មណៈ​ទុក្ខដ៏​ក្រៀម​ក្រំ ចំពោះក្រុមគ្រួសារលោ​កអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលបានលា​ចាកឆ្ងាយ​ពីក្រុមគ្រួ​សារគ្មាន​ថ្ងៃវិលត្រលប់ចោលប្រពន្ធនិងកូន បងប្អូនសាច់ញាតិទាំងក្តីអា​ឡោះអាល័យជាទីបំផុតក្នុ​ង​នាមអាវុធហត្ថ លោក​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរ​ភូមិន្ទ មេបញ្ជាកា​រកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិ​តគូរសុខទុក្ខ ជីវភាពរប​ស់មន្ត្រី​អាវុធ​ហត្ថក្រោមឱវាទ និងបានបង្កើ​តជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួ​យដល់​មន្ត្រីអាវុធហត្ថដែលជួប​បញ្ហា គ្រោះថ្នាក់ផ្សេងៗ ពិសេសមន្ត្រីអាវុធហត្ថ ដែលពលីមរណៈ ដើ​ម្បីកៀរគរ​ថវិកាចូលរួម​រំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ

សូមបញ្ជាក់ផងដែរ​ថា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយ​កថវិកាមូ​លនិធិម​ហាគ្រួសា​រកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសព ដោយផ្ទាល់ ចំនួន ១៥,០០០,​០០០រៀល(ដប់​ប្រាំលានរៀល) ជាក់ស្តែង​នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់ថវិកាបន្ថែម ចំនួន២៣,៥៨៤,៥០០រៀល (ម្ភៃបីលាន ប្រាំ​សែន ប្រាំបីម៉ឺន បួនពាន់ប្រាំរយរៀល) សរុបថ​វិកាមូល​និធិមហាគ្រួសា​រកងរាជអាវុធហត្ថទូទាំ​ងប្រទេស ចំនួន ៣៨,៥៨៤,៥០០រៀល ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!