ព័ត៌មានជាតិ

ស៊ុតមាន់​ជាង៦ម៉ឺនគ្រាប់ ដែល​ឈ្មួញលួច​បង្កប់​តាមរថយ​ន្តក្រុង ​ដឹកពី​ខេត្ត​កំពង់ស្ពឺ ​មកចែ​កចាយ​នៅក្នុង​ខេត្តបន្ទាយ​មានជ័​យគ្មាន​ច្បាប់ ត្រូវ​បាន​ពេទ្យ​សត្វ ចុះបង្ក្រា​ប

(បន្ទាយមានជ័យ)៖កម្លាំង​ជំ​នាញ​ពេ​ទ្យសត្វ ​បាន​ចុះបង្ក្រាប​រថយន្ត​ក្រុង​ លួច​ដឹក​បង្កប់​ស៊ុត​មាន់ចំនួន ២០​០​ដុំ ​ស្មើនឹង​៦​០ ០​០០គ្រាប់ ដែលគ្នានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅលើផ្លូវជា​តិលេ​ខ៥ ចំណុច​មុខសា​លាបឋម​សិក្សាព្រែករពៅ ស្ថិត​ក្នុងភូមិព្រែ​ករពៅ ឃុំប្ញស្សីក្រោក ស្រុក​មង្គលបូរី ខេត្តបន្ទាយ​មានជ័យ ។

មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិក​ម្ម រុក្ខាប្រ​មាញ់និងនេសាទ​ខេត្តបន្ទា​យមា​នជ័យ​បានប្រាប់អ្នកយក​ព័ត៍​មានឲ្យដឹងថា នៅវេលា​ម៉ោ​ង ១រសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ មន្ត្រី​ការិ​យាល័យផ​លិតកម្មនិងប​សុព្យាបាល​ នៃមន្ទីរក​សិកម្ម រុក្ខាប្រមាញ់និងនេ​សាទ ខេត្តបន្ទា​យមាន​ជ័យ​ បានចុះ​ដល់ចំណុច​ខាងលើ​កាក់រថ​យន្តក្រុង ១គ្រឿង ពណ៌​លឿងលាយ​ខៀវ ពាក់ស្លាកលេខ ភ្នំ​ពេញ 3D-9090 ជា​ប្រភេរថយ​ន្តក្រុង ក្រោយ​ពីក្រុម​ការងា​រពិនិត្យ​ក្នុងខ្លប់រ​ថយន្តខា​ង​ក្រោមបា​ន​រក​ឃើញ​ស៊ុតម៉ាន់ ចំនួន ២០០ដុំ ស្មើនឹង៦០​ ០០០គ្រាប់ ដែលដឹក​ពីខេត្ត​កំពង់ស្ពឺ មកចែ​កចាយនៅ​ក្នុងខេត្តបន្ទាយមានជ័យ។

មន្ត្រីពេទ្យសត្វបាន​បន្តថា ការ​ឃា​ត់រថយន្ត​នេះ ក្រោយពីទទួលបា​នព័ត៌មា​នពីភ្នាក់​សម្ងាត់ រាយកា​រណ៍​មកថា មានរថយន្តខាង​លើលួច​ដឹក​បង្កប់​ស៊ុតមា​ន់ ចំណែ​កតៃកុង​រថយន្តវិញ​បាននិយា​យថា គាត់ ស៊ីឈ្នួលដឹ​កស៊ុត​មាន់ចេ​ញពីម្តុំស្រុកឧត្តុង្គ ខេត្តកំពង់​ស្ពឺ ឆ្ពោះ​មកឲ្យម៉ូយ​គេលក់​ចែកចា​យនៅខេត្ត​បន្ទាយមា​នជ័យតែប៉ុណ្ណោះ ប៉ុន្តែខ្លួនប្រកែ​កថា មិន​បាន​ស្គាល់​ម្ចាស់ស៊ុត​មាន់នោះ​ឡើយគឺបា​ន​ទាក់ទងតែ​អ្នក​ហៅម​កដឹ​កប៉ុណ្ណោះ ​។

ក្រោ​យពី​ពិនិត្យ​សួនាំ​ហើយបាន​នាំយកវត្ថុតា​ងល្មើស​និង​មធ្យោបា​យខាងលើ ទៅកា​ន់ការិយាល័​យផលិត​កម្ម និងបសុព្យាបា​លខេត្ត ដើម្បីចា​ត់ការបន្តតាមនីតិវិធី ព្រោះ​ស៊ុត​មា​ន់​ទាំងអ​ស់នេះអត់​មា​នឯក​សារត្រឹមត្រូវ និ​ងអត់មាន​ប្រភព​ដឹក​ចេញពី​កន្លែងណា​មក​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button