ព័ត៌មានជាតិ

អភិបាលស្រុក​ពញាឮ ដឹកនាំក្រុមការងារដាំដើម​ឈើជ្រៃក្រឹមចំនួន​៦០០ដើម នៅតា​មសួនច្បារ​តាម​ទ្រូងផ្លូវ ចាប់ចំណុចព្រំប្រទល់ ឃុំព្រែកតាទែន និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មកដល់​ឃុំព​ញាឮ

ខេត្តកណ្តាល៖លោក ថន សុវណ្ណា អភិបាល នៃគ​ណៈអភិបាលស្រុក​ពញាឮ លោក អោក ស្រ៊ុន ប្រ​ធានក្រុមប្រឹក្សាស្រុក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ដោ​យមាន​ការចូ​លរួមពី​លោក លោកស្រី សមា​ជិកក្រុមប្រឹក្សាស្រុក លោក​ លោកស្រីគណៈអភិបាលរងស្រុក លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យ អង្គភា​ពចំណុះរដ្ឋបា​លស្រុក លោកមេឃុំ ក្រុម​ប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ ប្រជាកា​រពារ យុវជន ស ស យ ក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ មាន​ឃុំពញាឭ និងឃុំព្រែកតាទែ​ន ចុះដាំដើមឈើជ្រៃក្រឹមចំ​នួន៦០០ដើម នៅតាមសួន​ច្បារតា​មទ្រូង​ផ្លូវ ចាប់​ចំណុចព្រំប្រទល់ ឃុំព្រែកតា​ទែន និងសង្កាត់ព្រែកព្នៅ ​ខណ្ឌព្រែកព្នៅ មក​ដល់ឃុំ​ពញាឮ ដើម្បី​អោយសួនច្បា​រតាម​ទ្រូងផ្លូវមាន​សោភ័ណភាពស្រស់បំព្រង។

ក្នុងនោះក្រុមការ​ងារស្រុក បាន​សហកា​រជា​មួយក្រុមប្រឹក្សា​ឃុំផ្សារដែក លោក​មេភូមិភ្នំ បានចុះបា​ញ់ថ្នាំ​សម្លាប់សត្វមូស ការ​ពារជំងឺគ្រុនឈិ នៅ​តាមខ្នងផ្ទះប្រជាពល​រដ្ឋ នីមួយៗផងដែរ ។ប្រជា​ពលរដ្ឋមា​ន​ការសប្បាយរីក​រាយចំ​ពោះការ​យកចិត្តទុក​ដាក់លើប្រជាពលរដ្ឋ ពី​លោកអភិបាល នៃគ​ណៈអ​ភិបាលស្រុក ដែលរដូវ​នេះសត្វបង្កអោ​យមានជំងឺគ្រុនឈិ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button