ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត Takeshi kasai ថ្លែងការកោ​តសរសើរចំពោះរាជរដ្ឋាភិបា​លកម្ពុជា ក្នុងការប្រយុទ្ធ​ប្រ​ឆាំង​នឹងជំងឺកូវីដ-១៩ រហូតទទួលបា​នជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេស​ជំរុញ​ឱ្យប្រជាពល​រដ្ឋ​ចាក់វ៉ាក់សាំងបង្កា​រជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈ​កម្មការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត នា​រសៀល​​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជួប សម្តែង​ការគួរសម និងសវនា​ការជាមួយឯកឧត្តមបណ្ឌិត​ Takeshi kasai នាយកប្រចាំតំ​បន់អាស៊ី​ប៉ាស៊ី​ហ្វីក នៃអង្គការសុខភាព​ពិភពលោក (WHO) នៅសាលាខេត្តកំពង់ចាម។ក្នុងជំនួបនេះ​ក៏មា​នការអញ្ជើញចូលរួមពីសំណាក់​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុ​ខាភិបា​ល និងជាប្រធានគណៈ​កម្មកា​រចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងលោកស្រី វេជ្ជប​ណ្ឌិត លី អាយ​លែន ប្រធានអង្គការសុខភាពពិភពលោក(WHO) ប្រចាំប្រទេសកម្ពុជា និងប្រតិ​ភូអមដំ​ណើរ ព្រម​ទាំង អភិបាលរងខេត្ត នាយករដ្ឋបា​ល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពា​ក់ព័ន្ធមួយចំ​នួនទៀត។

 

ជាកិច្ចស្វាគមន៍ ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំ​ណរគុណយ៉ាង​ជ្រាលជ្រៅជូនចំ​ពោះឯ​កឧត្តម​បណ្ឌិតTakeshi kasai នាយកប្រចាំតំបន់អា​ស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) សម្រាប់វត្ត​មានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ទឹកដីខេត្តកំពង់ចាមនាពេលនេះ ហើយ ឯក​ឧត្តម អភិបាលខេត្តក៏​បានរំលឹកអំពីវឌ្ឍនភា​ពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត​កំពង់ចាម​កន្លងមក រហូតទទួលបា​នជោគជ័យមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម អភិបាលខេត្ត ក៏បា​នចែ​ករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើ​យនៅ​ពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់​ត្រឹមតែដូស​មូល​ដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់​ស្កាត់ជំងឺកូវីដ១៩ នោះទេ។

 

ឯកឧត្តម អភិបាលខេត្តបន្តថា ជោគជ័យទាំងនេះ ក៏ព្រោះតែកម្ពុជាមា​នភ័ព្វសំណា​ងបំផុត​ដោយ​យើងមាន​ថ្នាក់ដឹកនាំល្អ ចេះគិ​តគូរពីសុខ​ទុក្ខ និងអាយុជីវិ​តរបស់ប្រជាជន គឺសម្ដេចតេជោ ហ៊ុន សែន ដែល​សម្តេច​បានខិតខំស្វះស្វែងរក​វ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូត​យើង​ការពារបានពីការរាតត្បាតនៃ​ជំងឺមហាប្រល័យនេះ។

 

ក្នុងឱកា​សនោះ ឧត្តមបណ្ឌិត Takeshi kasai បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ដែលបាន​ចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសបានជំរុញឱ្យប្រជា​ពលរដ្ឋទៅចូលរួម​ចាក់វ៉ាក់សាំងបង្កា​រជំងឺកូវីដ១៩ គ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button