ព័ត៌មានជាតិ

បុណ្យកឋិនទានមហាសាមគ្គីវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាមប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ: ស្របពេលនៃបុណ្យកឋិនទាននាឆ្នាំ២០២៣នេះ ដែលសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទ ដែលកាន់សាសនាព្រះពុទ្ធ បាននិងកំពុងមានសណ្ដានចិត្តជ្រះថ្លា ផ្ដើមប្រារព្ធពិធីបុណ្យកឋិនទានដង្ហែរទៅកាន់វត្ត អារាមគ្រប់ៗវត្តទូទាំងប្រទេស ដោយក្នុងមួយវត្តទទួលបានអង្គកឋិនទានតែមួយដងប៉ុណ្ណោះ ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ។ និយាយជារួមនិងនិយាយដោយឡែកសម្រាប់វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេសព្រមទាំងម្ចាស់វេនទាំង១៤បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ផ្ដើមធ្វើបុណ្យកឋិនទានមហាសាមគ្គីដើម្បីដង្ហែវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ក្នុងវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាមនេះ ដើម្បីប្រមូលបច្ច័យទុកសម្រាប់កសាងនៅសាលាពុទ្ធិកសិក្សាមួយខ្នង ដែលមានកម្ពស់២ជាន់ ដោយកឋិនទាននេះប្រព្រឹត្តទៅនាថ្ងៃទី ២១ -២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះឧត្តមសីលញ្ញាណ ថុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ ព្រះអង្គបានមានសង្ឃដីការថា បុណ្យកឋិនទាន គឺជាទាន ប្លែកពីទានទាំងពួង ដោយហេតុ ៥យ៉ាងគឺ ប្លែកដោយកាល គឺបុណ្យនេះមិនអាចធ្វើរាល់ខែបានទេ ដោយ មានពុទ្ធានុញ្ញាត ក្នុង ១ឆ្នាំធ្វើតែរវាង ២៩ថ្ងៃ គឺចាប់តាំងពីថ្ងៃ ១រោច ខែអស្សុជ ទៅដល់ថ្ងៃពេញបូរមី ខែកត្តិក ប៉ុណ្ណោះ។ ក្នុងរយៈពេល ២៩ថ្ងៃនេះ ពុទ្ធ ទ្ធបរិស័ទ ធ្វើក្នុងថ្ងៃណាមួយក៏បាន ហើយមួយវត្តធ្វើបានតែមួយដង។

បុណ្យកឋិនទានសាមគ្គី ដែល គឺជាទានដ៏ប្រសើរវិសេសវិសាលមួយ ដែលផុសចេញពីទឹកចិត្តដិតជាប់បសាទសទ្ធា បានឧប្បត្តិឡើង នាពេលនេះគឺជាទានដ៏ ក្លៀវក្លាបរិសុទ្ធ សម្បយុត្ត ដោយប្រាជ្ញាជាអសង្ខារិកៈ របស់យើងទាំងអស់គ្នា ដែលយើងជាម្ចាស់ដើមទាន ប្រធានបុណ្យ នៃអង្គកឋិនទានទាំងអស់បាន និងកំពុងញ្ជាំងកុសលចេតនាជ្រះថ្លា ឲ្យផុលផុសចេញជាឧត្តមទានមួយអង្គកឋិនទានមហាសាមគ្គី  ជាទានមានផល្លានិសង្ឃយ៉ាងវិសេសវិសាលមួយ ក្នុងព្រះពុទ្ធសាសនា។

ព្រះមុនីសីលសោភ័ណ្ឌ សិរីបញ្ញោ សយ ចាន់ថន  ព្រះរាជជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្ត ខ្មែរពុទ្ធភូមិជាដែនសីម៉ារាម ព្រះអង្គមានសង្ឃដីកាប្រគេនជូនពរ សព្វសាធុការពរជ័យ  ដល់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីនិងពុទ្ធបរិស័ទទាំងអស់ សូមបណ្ដោះចេញបណ្ដេញចោលនូវបាបកម្ម ប្រចាំកាយស្រាយដោះទុកសោករោគា ឧបទ្រព្យចង្រៃ ក្ស័យអស់រលាស់ផុតពីសន្ដានប្រាណជរា សូមភពប្រសព្វជួបប្រទះជ័យជំនះ គ្រប់ភារកិច្ច និងសិរីសួស្ដីជ័យមង្គលវិបុលសុខ គ្រប់ប្រការកុំបី ឃ្លាតទៅជាសក្ការៈដ៏ទៃឡើយ។
សូមបញ្ជាក់ថាបច្ចេកដែលទទួលបានពាក្យអង្គកធនាទានសាមគ្គីនេះ សរុបទាំងអស់គិតជាប្រាក់រៀលចំនួន ៩៣.៦៩៥.៣០០ រៀល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button