ព័ត៌មានជាតិ

ដេប៉ូប្រេង និងឃ្លាំង​លក់​គ្រឿងសំ​ណង់មួយកន្លែង នៅស្រុកកំ​ពង់ត្រឡាច ត្រូវអគ្គីភ័យឆាប​េឆះ សំណា​ង​មិនមានអ្នកគ្រោះថ្នាក់

ខេត្តកំពង់ឆ្នាំង៖ទុស្សេរខ្សែភ្លើង បង្កជាអណ្តាតភ្លើង​ឆាបឆេះដេប៉ូប្រេង និងឃ្លាំង​លក់​គ្រឿងសំ​ណង់មួយក​ន្លែង ស្ថិតនៅភូមិ​ជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​នៅម៉ោងវេលា​ម៉ោង​ប្រមាណ០៥និង៥០នា​ទីល្ងាចថ្ងៃទី២​៨ ខែមីនា ឆ្នាំ២​០២៤ បង្កការភ្ញាក់ផ្អើល។

នគរបាលស្រុកកំពង់ត្រឡាចបាន​ឲ្យដឹង​ថា ម្ចាស់ផ្ទះមា​នឈ្មោះ យាប់ សារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជា​តិខ្មែរ មុខរបរគ្រូ​បង្រៀន រស់នៅ​ភូមិឃុំ ខាងលើ។ក្នុងករ​ណីអគ្គិភ័​យខាងលើ​ពុំបង្ក​គ្រោះថ្នាក់​ដល់មនុស្សឡើយ ​តាមការសន្និដ្ឋានមូ​លហេតុប​ណ្តា​លមកពីទុស្សេខ្សែភ្លើង។

នគរបាលបន្តថា ក្នុងករណីគ្រោះអគ្គិភ័យនេះ ប្រើប្រាស់រថយន្តចំនួន០៩គ្រឿង ក្នុងនោះ​រថយន្ត​ស្រុក​ទឹកផុស០​១គ្រឿង ស្រុករលាប្អៀរ០​១គ្រឿង ស្រុកកំពង់​ត្រឡា​ច០១គ្រឿង ស្រុកសាមគ្គី​មានជ័​យ០១គ្រឿង និងខេ​ត្ត​០៥គ្រឿង ទើបរ​លត់ទាំ​ងស្រុង។ ទំហំនៃការខូចខាតទ្រព្យ​សម្បត្តិនូវ​មិនទាន់ដឹ​ងនៅឡើយ សមត្ថកិច្ចកំពុងងធ្វើកំណត់ហេតុ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button