ព័ត៌មានជាតិ

ប៉ុនប៉ងចា​ប់​រំលោ​ភក្មួយ​ស្រី​អាយុ១​៣ឆ្នាំ មិនបានស​ម្រេច ត្រូវ​ជីដូន​ក្មេង​ស្រី​រងគ្រោះ​ប្តឹងន​គរបាល​ចាប់​ខ្លួន

(បន្ទាយមានជ័យ)៖ជនសង្ស័យ​ជាឪពុកមា មានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ រស់​នៅ​ភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ផឹកស្រា​ស្រវឹង​ប៉ង​ចាប់ក្មួយ​ស្រីរ​បស់ខ្លួ​នឈ្មោះ នាង ទច រ អាយុ១​៣ឆ្នាំ នៅផ្ទះជា​មួយគ្នា ប៉ុន​ប៉ងរំ​លោភសេពសន្ថវៈ កា​លពី​វេលា​ម៉ោង​១០យប់ថ្ងៃទី១១ ខែមិ​ថុនា ឆ្នាំ២០២២ នៅចំណុចភូមិ​ឃុំខាងលើ​ ត្រូវ​បានន​គរបាល​មូលដ្ឋាន​ចាប់ឃា​ត់ខ្លួន បន្ទា​ប់ពីទ​ទួលបាន​ពាក្យបណ្តឹងពី​ក្រុមគ្រួសារជនរងគ្រោះ។នេះបើតាមការ​ឲ្យដឹងពី​លោកវរ​សេនីយ៍ទោ ប៉ិក គឹមហ៊ាក​ អធិការ​នគរបាលស្រុកភ្នំស្រុក ។

 

លោកអធិការបន្តថាជន​សង្ស័យ​និងប្រពន្ធ ម្តាយនិ​ងឪពុក្មេងស្រីរ​ង​គ្រោះឲ្យមក​ស្នា​ក់នៅនឹងផ្ទះ ដើ​ម្បីជួ​យមើ​លការខុសត្រូវក្មួយ​ស្រី ​ព្រោះ​គាត់រវល់ទៅធ្វើការ​នៅប្រទេសថៃ លុះនៅយប់កើតហេតុ​ជន​សង្ស័យមកពី​ស៊ីឈ្នួលបាញ់ដំឡូងមី​ ក៏ជួបជុំមិត្ត​ភ័ក្ត្រនាំគ្នា​ផឹកស្រាស អស់ចំនួន១០លីត្រ រួច​ក៏បែ​កគ្នា​ទៅផ្ទះរៀងៗខ្លួននៅពេល​ជនសង្ស័មកដល់ផ្ទះមិនបានទៅដេក​ជាមួយប្រពន្ធនៅក្រោម​ផ្ទះនោះ​ទេ បែរជាឡើងទៅលើផ្ទះ ធ្វើសកម្មភាពចូ​លក្នុងមុងអោបថើប និង​សម្រាត​ខោក្មេងស្រី​រងគ្រោះប៉ុនប៉ង​រំលោភ តែត្រូវបានជនរ​ងគ្រោះ រើបំរាស់រត់គេចខ្លួនផុត ហើយ​និ​យាយប្រាប់ជីដូន បន្ទាប់​មកជីដូនក្មេងស្រីរ​ងគ្រោះ ក៏​បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋ​បាលឃុំភ្នំដី​ចាប់ខ្លួនមកសាកសួរ តែ​ម្តង​

 

នៅចំពោះមុខសមត្ថកិច្ចជំនាញ​ជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួនគេពិតជា​បានប្រព្រឹត្ត​ទង្វើមិនគប្បី​ទៅ​លើក្មួយស្រីរបស់ខ្លួន ដូចការចោទ​ប្រកាន់របស់​ម្តាយក្មេក​(ជីដូនក្មេង​ស្រីរង​គ្រោះ)បានប្តឹនោះមែន ព្រោះនៅ​យប់នោះគេស្រវឹងស្រាខ្លាំង។ជន​សង្ស័យ​ខាងលើកំ​ពុងឋិត​នៅក្រោម​ការ​សា​កសួរ និង​កសាង​សុំណុំរឿង​ បញ្ជូនខ្លួនទៅ​ស្នងការដ្ឋានន​គរបាល​ខេត្តបន្ទាយ​មានជ័យ​នៅថ្ងៃទី១៣ ខែមិថុ​នា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!