ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តកណ្ដាល ប្រកាសផ្តល់ផ្លូវ​បេតុងចំនួន ៥ខ្សែ​តាមសំណូមព​ររបស់​ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វា​យរលំ ក្រុងតា​ខ្មៅ

ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិ​បាលខេត្តកណ្តាល បានប្រកាសថា នឹ​ងផ្តល់ផ្លូវបេ​តុងចំនួន ៥ខ្សែ តាម​សំណូមពររបស់ប្រ​ជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ព្រមទាំ​ង​បានសាង​សង់លូចំនួន ២ខ្សែទៀតផងដែរ ​ដែល​១ខ្សែមានប្រវែង ១​០០០ម៉ែត្រ​និង​១ខ្សែ​ទៀត​ប្រវែង​ ៣០០ម៉ែត្រ ដើម្បីជួយសម្រួលដ​ល់ការរំដោះទឹក បញ្ជៀសពីការជន់លិចផ្លូវ ផលដំណាំ និងផ្ទះ​សម្បែងរបស់ប្រជា​ពលរដ្ឋ។ឯកឧត្តមអភិ​បាលខេត្ត​ថ្លែងបែនេះ​ក្នុងពិធីសំណេះ​សំណាល​ជាមួយប្រ​ជាពលរដ្ឋ ដែលទទួល​រងផលប៉ះពា​ល់ដោយសារ​ជំនន់ទឹកភ្លៀង នៅភូមិលេខ ១ក សង្កាត់​ស្វាយរលំ ក្រុងតាខ្មៅ កាល​ពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា បន្ទាប់ពីទទួល​បានព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន និងក្រុម​ការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់​ស្វាយរលំ និងភូមិលេខ​១កភ្លាម ឯកឧត្តម​បានចាត់ឱ្យលោក ណុប ដារ៉ា អភិបាលរងខេត្ត និ​ងជាអនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ ស្វាយ​រលំ និងក្រុមការងារ សហ​ការជាមួយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះមកពិនិត្យ​ស្ថានភាព​ជាក់​ស្តែងដ​ល់ទីតាំង និងធ្វើរាយការ​ណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការ រកវិធីដោះ​ស្រាយជូនប្រ​ជាពលរដ្ឋដែល​ទទួលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា

ឯកឧត្តមបញ្ជាក់ថា ក្រោមកា​រសម្របសម្រួលពីក្រុមកា​រងារ ជាវិធានការទី១ យើងបាន​ស្តារព្រែក​ស្វាយរ​លំ ប្រវែងជាង ១០០០ម៉ែត្រ ដើម្បីដោះ​ជំនន់ទឹកភ្លៀងចូ​លទៅទន្លេបាសាក់ ហើយព្រែកនេះ តាម​ការគ្រោងត្រូវធ្វើទ្វារទឹក មានសន្ទះទ្វារទឹកសម្រាប់​បិទបើក នៅរដូវវស្សា ករណីទឹកទន្លេ​ឡើងខ្ពស់ជា​ង យើងបិទសន្ទះទ្វារទឹក ពេល​ទឹកទន្លេស្រុកវិញយើងនឹងបើកទ្វារទឹក ដើម្បីដោះ​ទឹកហូរចូល​ទន្ល ពិសេសនៅរដូវភ្លៀងធ្លាក់ ដើម្បីដោះជំនន់ទឹកភ្លៀង កុំឱ្យជន់លិចបន្តទៀត ។

រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ផ្លូវបេតុង ចំនួន៥ខ្សែ ដែ​លឯកឧត្តមអភិបាល បានប្រកា​សជូនប្រជា​ពលរដ្ឋនៅក្នុងសង្កាត់ស្វាយរលំនោះគឺ ខ្សែទី១ មានទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០​ម៉ែត ខ្សែទី ២ ទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រខ្សែទី៣ ទទឹង ១២ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រ ខ្សែទី៤ ទទឹង ២០ម៉ែត្រ បណ្តោយ ១០០០ម៉ែត្រ និងខ្សែទី៥ ទទឹង ៥ ម៉ែត្រ បណ្តោយ ៧០០ម៉ែត្រ ហើយ​ផ្លូវបេតុងទាំង៥ខ្សែនេះនឹងដាក់ចូលក្នុងផែនការរបស់ខេត្ត រដ្ឋបាលខេត្តនឹងខិតខំ​ដោះស្រាយ​ធ្វើជូន​ប្រជាពលរដ្ឋជាបណ្តើៗ ឱ្យបានឆាប់បំផុត

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!