ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីសម្ភោ​ធប្រគេន​ដាក់​ឲ្យប្រើប្រាស់ផ្លូវបេតុង ប្រវែ​ង១៥៩ម៉ែត្រ និងចែ​កអំណោយជូនពលរដ្ឋ និង​ពល​ទាហាន​ជិត​៥០០គ្រួសារ នៅវត្តឧត្ត​មត្រៃសិ​ក្ខារាម(ហៅវត្តកំប្រង់) ស្រុកកំរៀង

ខេត្តបាត់ដំបង៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោ​ម រ៉ាឌី លោកឧកញ៉ា អ៊ុត ធី និងលោកជំទាវ លោក យុទ្ធរ៉ា ឆានី និងភរិយា លោក សោម សុធា ម្ចាស់​គម្រោងដីឡូតិ៍ភូមិមរតក ក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម រួមទាំងសប្បុរសជន នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធី​សម្ភោធប្រគេន​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុងប្រ​វែង១៥៩ម៉ែត្រ និងចែក​អំណោយជូនដល់ពលទាហាន ពលរដ្ឋ និងសិស្សានុសិស្ស ជិត៥០០​គ្រួសារ ព្រម​ទាំងប្រគេ​នបច្ច័យ​សម្រាប់​សាងសល់សមិទ្ធ​ផលនានា នៅក្នុង វត្តឧត្តម​ត្រៃសិក្ខា​រាម​(ហៅវត្តកំប្រង់) ស្ថិតក្នុង​ភូមិ​កំប្រង់ ​ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ពិធិនេះ​មានការអញ្ជើ​ញចូលរួមពីឯក​ឧត្តម ឯក សំអូន មេប​ញ្ជាកា​រយោធភូមិភាគទី៥ លោក ធូ ភា អភិបាលរ​ងខេត្តបា​ត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោកឧត្តមសេ​នីយ៍ត្រី កែវ សេងលន មេបញ្ជា​ការកងព​លតូចកងទ័ពជើង គោកលេខ៥៣ ផងដែរ។

ឆ្លៀតក្នុ​ងឱកាសនោះឯកឧត្តម ដួង តារា ក៏បានមានមតិស្វាគមន៍ សំណេះសំណាល និងសួរសុខ​ទុក្ខដ​ល់ប​ងប្អូនប្រជាពលរដ្ឋ ពលទាហាន សិស្សានុសិស្ស ទាំងអស់ផងដែរ។ដោយមានការ​ចូល​រួមពីឯកឧត្តម ដួង តារា និងស​ប្បុរសជនតាមយៈឯកឧត្តម គឺប្រមូលបានបច្ច័យ​ចំនួនជាង៦,​៧០០​ដុល្លារ ដើម្បីប្រគេ​នជូនចំពោះព្រះព្រហ្មជោតិ សែម សុមុនី ព្រះគ្រូចៅអធិ​ការវត្តឧត្តមត្រៃ​សិក្ខារាម​(ហៅវត្តកំប្រង់)សម្រាប់ចាក់សាបទីធ្លារវត្ត និងសាងសង់សមិទ្ធ​ផលផ្សេងៗក្នុងវត្តប​ន្ថែម​ទៀត។ឯកឧត្តម​ក៏បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជៅដល់សប្បុរសជន ទាំងអស់ដែលតែ​ងតែចូល​រួមចែករំលែកអំពើល្អ។

ជាចុងបញ្ចប់នៃកម្ម​វិធីឯកឧត្តម ដួង តារា រួមទាំងសប្បុរសជនក៏បានចែ​កនូវអំណោយសប្បុរសធ​ម៌ជូនដល់ពលទាហាន បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំង និងប្រជាការពារ នូវគ្រឿង​ឧប​ភោគ​បរិ​ភោគមួយចំនួនរួមទាំងថវិកា និងប្រគេនបច្ច័យ​ចំពោះព្រះសង្ឃ​ជាង១០អង្គផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button