ព័ត៌មានជាតិ

នគរបាល​ខេត្តបន្ទា​យមានជ័យ ឃាត់ខ្លួនក្រុម​យុវជនឈាម​រាវជាង១០​នាក់ ក្រោយពីធ្វើសក​ម្មភាពដេ​ញ​កាប់គ្នា​ពេញផ្លូវ បង្ករ​ភាពអ​សន្តិសុ​ខក្នុង​សង្គម

(ខេត្តបន្ទាយមានជ័យ) ៖យុវជនឈាមរា​វចំនួន ២ក្រុម​មានគ្នាប្រមាណ​១១នា​ក់ ត្រូវ​បានសមត្ថ​កិច្ច​ស្នងកា​រដ្ឋាននគ​របាលខេត្ត​បន្ទាយមានជ័​យ ធ្វើការ​ស្រាល​ជ្រាវរហូតឃាត់ខ្លួនបាន​ភ្លាមៗ បន្ទាប់ពី​ពួកគេបា​ន​ធ្វើស​កម្មភាព​ដេញ​កាប់គ្នា​ពេញផ្លូវ ​បង្ករភា​ពអសន្តិសុ​ខក្នុង​សង្គមរួចម​ក។

លោក​ឧត្តមសេ​នីយ៍ទោ សិទ្ឋិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ​បានឲ្យដឹងថា ក្រោយពី​រទទួល​បណ្ដឹង​ ក៏ដូ​ច​ជាមមានសេចក្តីរា​យការណ៍​ពីប្រជាព​ល​រដ្ឋថា៖មានករណី​ហិង្សាដោយចេ​តនា​ទៅវិញទៅ​មក និង​ធ្វើឲ្យខូច​ខាត(ម៉ូតូ) ​នៅវេ​លា​ម៉ោ​​ង ​​០២​និង​៤​០​នាទី ឈានចូលថ្ងៃ​ទី៧​ ​ខែ​កញ្ញា​ ឆ្នាំ២០​២៣ ​នៅចំណុចសួនមា​ន​ជ័យ (វេទិការ) ​មុខក​ន្លែង​ល​ក់ស្រាក្រ​ឡុក ​ស្ថិត​ក្នុងភូមិបី សង្កាត់​ព្រះ​ពន្លា ក្រុងសិរីសោ​ភ័ណ​ មានករណី ហិង្សា​ដោយចេតនា ទៅវិញ​ទៅមក និងធ្វើ​ឲ្យខូចខាត ដែលបង្ករឡើង​ដោ​យក្មេង០​២ក្រុម ក្រុមទី​១ មានគ្នា​០៤​នាក់១/ឈ្មោះ​សែម ជីងអឺ ភេទប្រុស អាយុ២​០ឆ្នាំ (ដៃដល់) /ឈ្មោះ រិន សិលា ភេទប្រុស ​អាយុ១៨ឆ្នាំ(​ដៃដល់​) /ឈ្មោះ​ ផល សំណាង ភេទ​ប្រុស អាយុ ១៨ឆ្នាំ (ដៃដល់)ទាំង៣នា​ក់រ​ស់នៅភូ​មិអូរតាគី ​ឃុំអូរតាគី ស្រុកថ្មគោល ៤/ឈ្មោះស្រី បូខៀ​វ ភេទប្រុស អា​យុ២៣ឆ្នាំ(ដៃ​ដល់) រ​ស់នៅ​ភូមិ​ត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ទាំង៤​នាក់ស្នាក់​នៅបណ្តោះអា​សន្នភូមិ​សូភី ស​ង្កាត់កំព​ង់ស្វាយ ជិះ​ម៉ូតូម៉ា​កហុង​ដាឌ្រីម​ ទាំង០២គ្រឿង សេរីឆ្នាំ​២០១​៩ និង​សេរីឆ្នាំ២០​២៣ មា​នដាក់​កាំបន្ទះ​ពណ៌​ស កា​ន់កាំបិត​ចំនួន​២ដើម​ ដាវ​សាំម៉ូវ៉ៃ​ទាំង២ ។ចំនែ​ក​ក្រុមទី​២ មានគ្នា​០៨​នាក់ ម៉ូតូ​១គ្រឿង​ ម៉ាកហុ​ងដាឌ្រីម សេ​រីឆ្នាំ២០១៣ ១/ឈ្មោះ បូរ ភេ​ទប្រុ​ស អាយុ១​៨ឆ្នាំ​មិនស្គាល់​អាស​យដ្ឋាន​(បក្សពួក)

/​ ឈ្មោះ​ ស្រួយ ទេព​ពន្លឺ ភេទ​ប្រុស​ អាយុ១​៦ឆ្នាំ ​ភូមិគោ​រដ្ឋាន​ សង្កាត់អូ​រអំបិល(បក្សពួ​កមិនបានវ៉ៃ) /​ឈ្មោះ មុត ​សុពីន ភេទប្រុ​ស អាយុ​១៧ឆ្នាំ បុគ្គលិកលក់ស្រាក្រឡុក និង កាំបិតខ្វែវមា​នដងដែក​(ដៃដល់) /ឈ្មោះ​ថា សុខធា​ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំបិល(​ដៃដល់វ៉ៃក្រុម​ក្រុមម្ខាងទៀត) /ឈ្មោះទូច សំ​ណាង ភេ​ទប្រុស ​អាយុ២០ឆ្នាំ ភូមិ១ សង្កាត់​ព្រះពន្លា(ប​ក្សពួកមិន​បានវ៉ៃ) /ឈ្មោះ ហួត ហេ​ង ហៅមេត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិគោរដ្ឋាន សង្កា​ត់អូរអំបិល(បក្សពួកមិនបានវ៉ៃ)/ឈ្មោះហួរ ភេទប្រុស អាយុ១៦ឆ្នាំ មិនស្គា​ល់អាស​យដ្ឋាន(បក្សពួកមិ​នបា​នវ៉ៃ) /ឈ្មោះកៅ សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់​ព្រះពន្លា(បក្សពួ​កមិនបា​នវ៉ៃ) ​ទាំង២ ​ក្រុម​នេះក្រុម​ទី២​បានវ៉ៃទៅ​លើក្រុមទី១មុន ទើ​បក្រុមទី១បាន​ទៅ​យកដា​វសាំម៉ូរៃម​កកាប់ម៉ូ​តូក្រុម​ទី២ បណ្តា​លអោយ​បែកកុងទ័រ ភ្លើងហ្វា និងអា​វមួយចំហៀងខា​ងស្តាំ ទើបក្រុមទី​២យក​កាំបិ​តប៉័ង​តោទៅ​ដេញវិញក្រុម​ទី១ កា​ន់ដា​វសាំម៉ូរ៉ៃវែងជាង ដេញកា​ប់រ​ត់ចូលក្នុង​ហាងលក់ប​បរស បន្ទាប់​ម​កក្រុម​ទី១ បា​នរត់ឡើងម៉ូតូ ​ស្រាប់​តែឈ្មោះ មុត សុពីន ​ភេទប្រុស បាន​រត់ទៅ​យកកាំបិតខ្វែ​វរបស់ម្ចា​ស់ហាង​ស្រាក្រឡុ​កមកដេញកាប់ក្រុមទី១ ហើយត្រូវក្រុមទី១​កាប់វិញបណ្តាលអោយត្រូ​វរបួសត្រង់ក្រោយត្រចៀកខាងឆ្វេង និងខ្ន​ង(របួសស្រា​ល)រួចហើយក្រុមទាំ​ង២បា​នរត់ដេញ​កាប់គ្នាទៅវិញទៅ​មកម្ដងទៀត ដោយឡែកក្រុមទី១ បានរត់​ចោលម៉ូតូ ​ត្រូវក្រុមទី​២ កាប់ប​ណ្ដាល​ឲ្យខូចខា​តបែក​បាក់ច្រើ​នកន្លែង។

ពេលកើត​ហេតុរួច​ជនរងគ្រោះបា​នទៅ​លាងរបួស​នៅមន្ទីរពេទ្យបង្អែកក្រុង​សិរីសោភ័ណ។ ក្រោម​ការ​បញ្ជារ​បស់​លោ​កឧត្តមសេនី​យ៍ទោ ជំនា​ញក្រុង និងប៉ុស្តិ៍ បា​នចុះ​ទៅដល់កន្លែងកើតហេតុ ស្រា​វជ្រាវនាំ​យកមុខ​សញ្ញាទាំង​២ក្រុមមា​នចំនួ​ន១១​នាក់ ក្រុមទី​១ចំនួ​ន៤នា​ក់ និងក្រុមទី២ មានគ្នា៦នាក់ ចំនែ​កឈ្មោះ​ហួរ និងបូ ​(គេចខ្លួន)​ យក​ម​កអធិ​ការនគរបា​​លក្រុងដើ​ម្បីសា​កសួរ។ »ក្រោយ​ពេលសាក​សួររួចអ្នកទាំង​១០នា​ក់បាន​សារភា​ពថាពួកគេ​ពិតជា​បានធ្វើសកម្មភាពវ៉ៃ និងដេញកា​ប់គ្នាទៅវិញ​ទៅម​កពិតប្រាកដមែន។ ហើយ​បានដកហូត​វត្ថុតាងរួមមានម៉ូ​តូ៤គ្រឿងម៉ាកហុង​ដាឌ្រីម​៣គ្រឿងព៌​ណខ្មៅ ម៉ាកស្កុបពី១គ្រឿងព៌តផ្កាឈូក និងដាវសាំ​ម៉ូរ៉ៃចំនួន២ដើ​ម.កាំបិតខ្វែវមាន​ដងដែកចំនួន​១ដើម។ បច្ចុប្បន្នករ​ណីនេះ បាន​ឃាត់ខ្លួនម​នុស្សចំ​នួន ១​១ នាក់ដើម្បីអនុ​វត្តនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button