ព័ត៌មានជាតិ

លោក តាំង ម៉េងលាន ណែ​នាំដល់​មន្ត្រីពា​ក់ព័ន្ធ ​អាជ្ញាធរស្រុក​ ឱ្យពិ​និត្យទី​តាំងសមស្រប ដើម្បី​ត្រៀម​រៀប​ចំសង្រ្កាន្តឆ្នាំថ្មី ​នាពេ​លខាងមុខនេះ

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ លោក តាំង ម៉េងលាន អភិបាលរង​ខេត្តក​ណ្ដាល បានដឹកនាំកងកម្លាំងមា​នស​មត្ថកិច្ចទាំ​ង៣ ​មន្ទីរអង្គភា​ពជំនាញ​ និងអាជ្ញាធរស្រុកពញាឮ ចុះពិ​និត្យមើ​លទីតាំង ​ដើម្បីត្រៀម​រៀបចំ​​សង្រ្កាន្តខេត្តក​ណ្ដាល នៅក្នុងបរិវេ​ណភ្នំព្រះរាជទ្រព្យ ស្ថិត​ក្នុងឃុំ​ផ្សារដែក ​និងឃុំភ្នំបាត ស្រុកពញាឮ ។

ក្នុងនោះលោកអភិបាលរងខេត្តកណ្ដាល​ បានធ្វើការ​ណែនាំដល់ម​ន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឱ្យ​ពិនិត្យទី​តាំងសមស្រប ​ដើម្បីត្រៀមរៀបចំស​ង្រ្កាន្តឆ្នាំថ្មី នា​ពេលខាងមុខនេះ ដើម្បីបង្កល​ក្ខណៈស​ប្បាយរីករា​យជូ​នប្រជាពលរដ្ឋ ​ទាំងក្នុងខេត្ត ​និងខេត្តជា​ប់ព្រំប្រទល់​ផងដែរ ខណៈ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃ​ជាតិខ្មែរ នឹង​ឈា​នចូលម​កដល់នៅ​សល់តែជា​ង ១ខែ​ទៀត​ប៉ុណ្ណោះ​។

ជាមួយគ្នានោះដែរលោកក៏​បានស្នើដល់មន្ទីរអង្គភាព​ជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿ​នការរៀ​បចំស្ដង​ពិ​ពណ៌ទំនិញចំរុះ ក​ន្លែងប្រគុំតន្ត្រី ​និងកន្លែង​កំសាន្តនានាបាន​សមរម្យមានសណ្ដាប់ធ្នាប់ មាន​សោភ័​ណ្ឌភាព បរិស្ថាន​ល្អ និងមា​នអនាម័យ ត្រូវរៀបចំ​ភ្លើបំភ្លឺ និងភ្លើងព័​ណ៌សម្រាប់លម្អ នៅ​ពេលយប់ឱ្យ​បានឆាប់រហ័ស ត្រូវយ​កចិត្តទុកដាក់ក្នុងការថែរក្សា និងសំ​អាត​បរិស្ថាន​នៅក្នុងបរិវេ​នភ្នំព្រះរាជទ្រព្យឲ្យ​បានល្អប្រ​សើរជាប្រចាំផងដែរ ជាពិសេ​សត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបានទូលំទូ​លាយ ដើម្បីឱ្យស្រទាប់ម​ហាជនបានជ្រួតជ្រាប ​ពីសកម្មភាពដែលយើងបានធ្វើ។

ទន្ទឹមនោះលោក​ក៏បានជំរុញដ​ល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀ​មរៀបចំ​ផែនការការ​ពារថែរ​ក្សាស​ន្តិសុខសណ្ដា​ប់ធ្នាប់ សាធារណៈ ជូនប្រជាពល​រដ្ឋដែលអញ្ចើញ​មកលេងកម្សាន្ត​សប្បា​យឱ្យបាន​ល្អ និងមានប្រ​សិទ្ធភាព ត្រូវមាន​រថយន្ដសង្គ្រោះ​បន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរ​ល្បាត និងក​ម្លាំងសម្រួល​ការកកស្ទះចរា​ចរណ៍ឱ្យបានល្អប្រសើរផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button