ព័ត៌មានជាតិ

សម្ភោធដាក់ឲ្យប្រើ​ប្រា​ស់​ជាផ្លូវកា​រ មជ្ឈមណ្ឌល​ជាតិព្យាបាល និងស្ថារនីតិ​សម្បទាអ្នក​ញៀនគ្រឿង​ញៀន នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្តាល ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជា​ប្រធានអា​ជ្ញាធរជា​តិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន ​តំណាងដ៏ខ្ពង់ខ្ពស់ ស​ម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរា​ជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អញ្ជើញ​ជាអធិ​បតីភាព​ក្នុងពិធីស​ម្ភោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវកា​រមជ្ឈមណ្ឌល​ជាតិព្យាបាល និងស្តារនីតិ​សម្បទា​អ្នក​ញៀនគ្រឿងញៀន​ នៅ​ភូមិ​បាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ដោ​យមានការអញ្ជើញចូលរួមពី ឯក​ឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងស​ង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​ ឯកឧត្ដម គង់ សោ​ភ័ណ្ឌ អភិបា​លខេត្តកណ្ដាល ឯ​កឧត្ដម អ​ភិបាលខេត្តកំពង់ស្ពឺ​ កងកម្លាំង​ទាំងបី ព្រមទាំងមន្ទីរ អង្គភា​ពពាក់ព័ន្ធជុំវិញ​ខេត្តផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលក​ណ្តាល បា​នឱ្យដឹងថា​ មជ្ឈម​ណ្ឌលជាតិព្យាបាល និងស្តានី​តិសម្បទា​អ្នកញៀនគ្រឿងញៀន ដែលសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ គឺជាស​មិទ្ធផ​លរូបវ័ន្តក្នុងវិ​ស័យសង្គមកិច្ចថ្មី​មួយ​ទៀត​ដែលក​កើតក្នុងទឹក​ដីខេត្តកណ្តាល។ ក្រៅពីមជ្ឈម​ណ្ឌល​ជាតិ​ព្យាបាល និងស្តា​នីតិសម្បទា​អ្នកញៀ​នគ្រឿងញៀន ​ដែលយើងកំពុង ជួបជុំប្រារព្ធ​ពិធីដាក់​សម្ភោធឱ្យ​ប្រើប្រាស់ជាផ្លូវកា​រនាឱកា​សនេះ រដ្ឋបា​លខេត្ត ក៏​បាននឹងកំ​ពុងសា​ង សង់អគារ មជ្ឈម​ណ្ឌលព្យាបាល ​និងស្តារនីតិ​សម្បទាអ្នកញៀនថ្នាំញៀន​ នៅភូមិទួលសុភី ​ឃុំព្រែក គយ ស្រុកស្អាង ខេត្ត​កណ្តាល មានអគារសរុប ចំនួន ​២១ អគារមាន ១៤ ប្រភេទ ដែលបច្ចុប្បន្នអគារ ទាំងនោះ​ដំណើរការសា​ង​សង់សម្រេចបាន ៩៥ ភាគរយ​ សម្រាប់ជួយសម្រាលបន្ទុកអ្នកជាប់ ពន្ធនាគារខេត្ត ដែលកំ​ពុងណែនចង្អៀត ហើយ​ភាគច្រើននៃអ្នកជា​ប់ឃុំខ្លួន គឺពា​ក់ព័ន្ធនឹងបទល្មើស និងអ្នក​ប្រើប្រាស់​គ្រឿងញៀន។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងស​ង្គមកិច្ច អតីតយុ​ទ្ធជន និងយុ​វនីតិសម្បទា បានបញ្ជាក់ថា មជ្ឈមណ្ឌល​ជាតិព្យាបាល និងស្តា​នីតិសម្បទាអ្នកញៀនគ្រឿង​ញៀន នឹងដើរតួនាទីសំខាន់លើ ការ​ងារប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន និង​ការងារបន្សាប ព្យាបា​ល អប់រំ ស្តារ​នីតិសម្បទា បណ្តុះ បណ្តា​លវិជ្ជាជីវៈ និងធ្វើស​មាហរណកម្មអ្នកជា​សះស្បើយពីគ្រឿងញៀន ចូល​ទៅក្នុងសហគមន៍ និង ក្រុម​គ្រួសា​រវិញ ហើយមជ្ឈមណ្ឌលនេះ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងដោះស្រាយបញ្ហាសង្គមតាម រយៈការ​បន្សាប ព្យាបាល លើអ្នកញៀនគ្រឿងញៀន និងចូលរួមចំ​ណែកក្នុងកា​រស្តារនីតិសម្ប​ទាលើអ្នកដែល​បន្សាប​គ្រឿងញៀនរួ​ច តាមរ​យៈការអប់រំ បណ្ដុះបណ្ដា​លវិជ្ជាជីវៈ និងបំនិ​នជីវិត​ផ្សេងៗ ធ្វើយ៉ា​ងណាអោ​យពួកគា​ត់មានជំនាញសមស្រប ​សម្រាប់ប្រ​កបរបរចិញ្ចឹមជីវិតមុនពេលធ្វើ កម្មចូ​លក្នុងសហគមន៍។

ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន​អាជ្ញាធរជាតិប្រ​យុទ្ធប្រឆាំង​គ្រឿង​ញៀន ក៏បានបានបានក្រើន​រម្លឹកដល់​មន្ត្រីកងកម្លាំង ប្រដាប់ អាវុធ អាជ្ញា​ធ​រគ្រប់ជាន់ថ្នាក់​នៅក្នុងខេត្ត ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព​សង្គម កា​រផ្តល់ សេវាសា​ធារណឱ្យបានល្អប្រសើរ បន្តជំរុញបំផុស​ចលនាប្រជា​ជនឱ្យចូល​រួមអ​នុវត្តន៍ គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភា​ព ដើម្បីប​ង្ការ ទ​ប់ស្កាត់ និងបង្រ្កាបប​ទល្មើ​សនានា ពិសេ​ស បទល្មើ​សគ្រឿងញៀន​ទាំងនៅទីក្រុង ​និងជនបទ ក្រោមទិស​ស្លោក​ បីកុំ និងមួយរា​យកា​រណ៍ គឺ​កុំពា​ក់ព័ន្ធ កុំអ​ន្តរាគម​ន៍ កុំលើ​កលែង ​និងត្រូ​វរាយ​​ការណ៍គ្រប់​ករ​ណីគ្រឿងញៀន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!