ព័ត៌មានជាតិ

ឃាត់ខ្លួនជន​សង្ស័យ​៣នាក់ ពាក់ព័​ន្ធករណីគ្រឿងញៀន ​នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ជនសង្ស័យ​ចំនួន៣​នាក់​ ដែលជាប់ពា​ក់ព័ន្ធករណី​ជួញដូររក្សាទុក និង ប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន ត្រូវបានផ្នែកប្រ​ឆាំងបទល្មើស​គ្រឿងញៀន​នៃ​អធិកា​រដ្ឋាន​នគរបាល​ក្រុងខេមរភូមិន្ទ ស​ហការជាមួយ​កម្លាំងប៉ុស្ដិ៍ន​គរបាលរ​ដ្ឋបាលទាំ​ង០៣ បានចុះបង្រ្កាប​វេលាម៉ោ​ង១៨និង២៨នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះសំ​ណា​ក់មួយកន្លែង ស្ថិត​នៅ​ក្នុងភូមិ៣ សង្កា​ត់ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយធ្វើការ​ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន០៣នាក់ រួមនិងវត្ថុតាង។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន៖

ឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជា​តិខ្មែរ មុខរបរកម្មករ​នេសាទ ទីលំនៅភូមិ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (ប្រើប្រាស់)

ឈ្មោះ ស៊ី​ម ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅ​ភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌ​លសីមា ខេត្តកោះកុង (ប្រើប្រាស់)

ឈ្មោះ វង្ស ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជួញដូរ រក្សាទុក ប្រើប្រាស់)

វត្ថុតាងដែលកម្លាំងដកហូតបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ,ទូរស័ព្ទដៃ ២គ្រឿង ,លោហធាតុពណ៌លឿងស្លេកចំនួន ០២វង់ ,កាំបិតតូចមួយ និងឧបករណ៍​ប្រើ​ប្រាស់​មួយចំនួន​។បច្ចុប្បន្នជនសង្ស័យខាងលើ​កម្លាំងកំពុង​កសាង​សំណុំរឿង បញ្ជូនទៅកា​រិយា​ល័យ​ជំនាញ ដើម្បី​ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button