ព័ត៌មានជាតិ

ជនស​ង្ស័យ៣​នាក់ ពាក់ព័ន្ធករណី​ប្រើប្រាស់គ្រឿងញៀន ត្រូវអា​វុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូន ទៅ​តុលា​ការ

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរ​សេនីយ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹ​កថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់

ឈ្មោះ វ៉ាត ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់), ឈ្មោះ ម៉ាន់ សាន់យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់),ឈ្មោះ ហៀ មេសា ហៅ អឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិគោកី ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់) ។វត្ថុតាងដែលដកហូតបានរួមមាន ៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2014 –ទូរស័ព្ទ ចំនួន ០៣គ្រឿង (ម៉ាកIPhone11 ពណ៌ខ្មៅ, ម៉ាកVivo Y21 ពណ៌ទឹកសមុទ្រ, ម៉ាកVivo ពណ៌ខ្មៅ)

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេ​លបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌​មានពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា នៅចំណុចខាងលើភ្លាមលោក​បានដឹកនាំ​កម្លាំងចុះទៅដល់ចំណុចកើតហេតុបានឃើញក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រ​ហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង ពេលឃេីញកម្លាំងពួកគេផ្អើលនាំគ្នាបើកម៉ូតូរត់គេចខ្លួន បន្ទាប់មកកម្លាំងយើងបានបើករថយន្តដេញតាមចាប់បានម៉ូតូក្មេងទំនើងចំនួន០១គ្រឿង ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៣នាក់ និងបានធ្វើតេស្តរក​សារធាតុញៀនក្នុងទឹ​កនោមជនសង្ស័យ​ទាំង៣នា​ក់ខាងលើ ជាលទ្ធផលវិជ្ជមាន(+) ទេីបកម្លាំងបាន​ធ្វើការឃាត់ខ្លួននាំ​មកកាន់មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានសារភាពថាពួកគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិ​យាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button