ព័ត៌មានជាតិ

សម្ភោធឆ្លង រោងស្គរធំ វត្តច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងស្រុកអូជ្រៅ

ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលក្នុងវត្ត ច័ន្ទស៊ីសាមគ្គីរតនារាម ក្នុងស្រុក​អូរជ្រៅ ត្រូវបាន​ធ្វើ​ពិធី​បុណ្យឆ្លងនៅរោងស្គរធំ ដែលមានទទឹង ៦ម៉ែត្របួ​នជ្រុង កម្ពស់១៥ម៉ែត្រ ត្រូវចំណាយ​ថវិកាអ​ស់​ចំនួន ២០០០០ដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយម្ចាស់សទ្ធា កសាង រោង​ស្គរធំ​នេះរួមមាន ម្ចាស់គ្រូ ខៀវ សំបូន គង់នៅសហរដ្ឋអាមេរិក ព្រះគ្រូសំម៉ាយ ប៉ាន់សុផាន់ គង់​នៅ​សហរដ្ឋអាមេរិក ព្រះគ្រូ ថា ប៊ុនឡាត់ ព្រះអនុគណស្រុកអូរជ្រៅ លោកជំទាវ នួម សុភ័ណ អ្នកតំណា​ងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ព្រមទាំង​សប្បុរស​ជនរស់នៅ រដ្ឋអាមេរិក។

ព្រះគ្រូសំម៉ាយ ប៉ានសុផាន់ ព្រះអង្គគង់​នៅសហរដ្ឋអាមេរិកបាន​មានសង្ឃដីកាថា ទោះបី​ព្រះអង្គបា​នគ​ង់​នៅសហរដ្ឋ​អាមេរិកក្ដី តែព្រះអង្គពុំភ្លេច​នៅស្រុ​កកំណើតនោះឡើយ ជារឿយៗព្រះអង្គ តែង​ធ្វើនូ​វការបិណ្ឌបាតពី​ញាតិញោម​សប្បុរសជន ដែលរស់នៅ​សហរដ្ឋអា​មេរិកឬក៏​រស់នៅ​ឯនាយ​សមុទ្រដើម្បីរួមចំណែកជួ​យកសាងនូវសមិទ្ធផល​នានា ទុកជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទដូចជា ការ​ចូលរួមចំណែកជួយដល់សង្គមជាតិផងដែរ។

លោក កែវ តារារស្មី ដែលជាអភិ​បាលស្រុកអូរជ្រៅ​បានថ្លែងនូវអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ​ព្រះតេជគុណគ្រប់​ព្រះអង្គដែលនិមន្ត មកពីសហរដ្ឋអាមេ​រិក និងសប្បុរសជន​ដែលបានចំណា​យពេលវេលា ដ៏មានតំលៃ អញ្ជើញមកចូ​លរួមសម្ពោធនៅរោងស្គរធំ នាថ្ងៃនេះ ដែលធ្វើ​ឲ្យមាន​ចិត្តរំភើ​បសប្បាយ​រីករាយយ៉ាងក្រៃលែង។លោកកែវតារារស្មីបានមា​នប្រសាសន៍បន្តថា រាល់​សមិទ្ធផ​លដែលបានក​កើតឡើងជាច្រើនទាំងពុទ្ធចក្រ ក៏ដូចជាអាណាចក្រ គឺអាស្រ័យដោ​យប្រ​ទេស​ជាតិទាំងមូល មានសុខ​សន្តិភាពពេញលេញ ក្រោមការដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ដែល​មាន​សម្តេចតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​នៃគោ​លនយោបាយឈ្នះឈ្នះរបស់​សម្ដេច។ចុងក្រោយគណៈ​អធិបតីបាននិ​មន្ត និងអញ្ជើញ​កាត់ខ្សែបូឆ្លង​ដាក់ឲ្យប្រើប្រាស់ជាផ្លូវកា​រនៅ រោងស្ករធំនេះ ព្រមទាំងបានរា​ប់បាត្រដល់ព្រះសង្ឃផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button