ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ប្រារព្ធទិវាគ្រូបង្រៀន ៥តុលា ខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀន​យើង អនាគតយើង ប្រទេសជាតិយើង»

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ ​អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចាត់​ទុក​គ្រូប​ង្រៀន គឺជាបេះ​ដូងនៃកំណែ​ទម្រង់វិស័យអប់​រំដើម្បីការ​អភិវឌ្ឍ ​គ្រូប​ង្រៀន គឺជាឆ្អឹងខ្នង នៃ​គុណ​ភាពអ​ប់រំ និងជា​មូលដ្ឋានគ្រឹះនៃ​ការអភិវឌ្ឍធ​នធានមនុស្ស​សម្រាប់ប្រទេសជាតិ គ្រូបង្រៀន គឺជាប្រ​ទី​បបំភ្លឺ​លោកប្រក​បដោយ​គតិបណ្ឌិត ។ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះនៅក្នុងទិវាគ្រូបង្រៀន ៥តុ​លា ខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ដែលបានរៀបចំឡើងនៅក្នុងវិទ្យាល័​យអប់​រំពិសេស ក្រុងតាខ្មៅ នា​រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២​០២២​នេះ។

ជាមួយគ្នានោះឯកឧត្តមអភិបាល ក៏បា​នថ្លែងអគុណ និងកោតស​រសើរចំពោះ លោកនាយក លោក​គ្រូ អ្នកគ្រូ ទាំងអស់ ដែលបា​នខិតខំប្រឹងប្រែង និង​លះបង់ខ្ពស់ មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំ​ណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប ពិ​សេសការថែទាំ និងបង្រៀនសិស្សដែ​លមានពិ​ការភាពសតិបញ្ញា និងអូទីស្សឹម នៃ​វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយមានការអត់ធ្មត់ ប្រក​បដោយក្តីស្រលាញ់ និងការតាំងចិត្តខ្ពស់បង្រៀនសិស្សពិការទាំងនេះ ព្រមទាំងថែ​ទាំពួកគេ​បានយ៉ាងល្អ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា សិស្សានុសិស្ស ដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹម​នេះមានការពិបា​កបង្រៀនណាស់ បើប្រៀបធៀប​ទៅនិងសិស្សានុសិស្សពិការភាពដទៃទៀត ដែល​ទាមទារឱ្យមានការអត់ធ្មត់ខ្ពស់​បំផុត ពីលោកគ្រូអ្នកគ្រូ ទើបទទួលបានជោគជ័យ ។ទន្ទឹមនោះ ឯកឧត្តម​បានអំពាវនាវដល់បងប្អូនសប្បុរសជន និងដៃគូអភិវឌ្ឍន៏នានា និងស្ថាប័នដែល​មានការពា​ក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រវិទ្យាល័យអប់រំពិ​សេសនេះ ដើម្បីរួមគ្នាលើក​កម្ពស់ជនពិការ​ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការក្នុងប្រទេ​សរបស់យើងផងដែរ ។

លោក ចាន់ សារិន នាយកវិទ្យាល័​យអប់រំពិសេសក្រុងតាខ្មៅ បានមានប្រសាសន៍ថា វិទ្យាល័យ​នេះបានដើរតួនាទីសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយអប់រំ បរិយាបន្ន បច្ចុប្បន្ននេះ​វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានចុះឈ្មោះ​សិស្សពិការភាពសតិបញ្ញា និងសិស្ស​អូទីស្សឹមបា​នចំនួន ២១៥នាក់ ស្រី ៥៦ នាក់ នឹងបន្តចុះ ​ឈ្មោះបន្ថែម១០០ នាក់ទៀត​នៅពេល​មានអគារគ្រប់គ្រាន់ ព្រោះថា ស​ម្រាប់ទី១ឆមាសឆ្នាំ២០២២នេះ​ មានសិស្សអូទីស៊ឹមចំនួនជិត ១០០​នាក់ទៀត ដែលនៅ​រងចាំ និងចូលរៀនជាបន្ទា​ន់នេះបើគិតលើអាយុកុមារពិការ ដែលអ្នកអា​ណាព្យា​បាល​សំនូមពរឱ្យពង្រីកថ្នាក់បន្ថែមទៀត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!