ព័ត៌មានជាតិ

មន្ទីរធម្មការ​និង​សាសនាខេត្ត​បន្ទាយមានជ័យ រៀបចំការប្រឡងវិ​ញ្ញាប​ន​បត្រថ្នាក់​ត្រី​ ទោ ​ឯក ២០​០១-២០២២ ក្រោម​អធិបតី​ភាពឯកឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តបន្ទាយមា​នជ័យ

(បន្ទាយមានជ័យ)៖ដោយទទួល​បានការណែនាំរ​បស់ក្រសួងធម្មកា​រនិងសាសនា​ មន្ទីរធម្មការ​និង​សាសនាខេត្ត​បន្ទាយមានជ័យ សហការជាមួយ​សាលា​គណ​ខេត្តទាំងពីរគណៈ ព្រះមន្រ្តី​សង្ឃទាំង​ពីរគណៈ និងទ​ទួល​បាននូវ​អនុសាសន៍ណែនាំអនុញ្ញាត​ពីឯកឧត្តមអភិបាលខេត្ត ដើម្បីរៀបចំការប្រ​ឡងថ្នាក់ ត្រី ទោ ឯក ដោយឈរលើ​គោលការណ៍បម្រុង​ប្រយ័ត្នខ្ពស់បំផុត​ក្នុងការចូលរួមអ​នុវត្តតា​មវិ​ធាន​ការទប់ស្កាត់ការរីក​រាលដាលនៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២ ក្រោម​អធិបតីភាពឯកឧត្តម អ៊ុរាត្រី អភិបាល​នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ និងបាន​កាត់វិញ្ញា​សាប្រឡងផងដែរ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ការប្រលងធម្មវិន័យឆ្នាំនេះ​មានសាមណៈសិស្ស សិស្សចំនួន១​៦៩១អង្គ/​នាក់ ដែលបាននិមន្ត/​អញ្ជើញពី​តាមបណ្តាវត្តនានា ក្នុងក្រុង​ស្រុកទាំង៩​ ហើយការប្រឡងមា​នចំនួន៤មុខវិជ្ជា ពេល​ព្រឹក​មានពី​រវិញ្ញាសា​គឺវិញ្ញាសា​ប្រជុំកង​ធម៍ និងវិញ្ញាសា​ពុទ្ធប្បវត្តិ ពេលរ​សៀល​មានពីរវិញ្ញា​សាគឺវិញ្ញាសា ព្រះវិន័យវិញ្ញា​ សាសាស​នសុភាសិត​។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងការចូលរួមចាប់វិញ្ញា​សាប្រឡងជាព្រឹកនេះ​សូមធ្វើការ​កោតសរ​សើរដល់ព្រះមន្ត្រីសង្ឃ ខេត្តសាលា​អនុគណគ្រប់​ក្រុងស្រុក ជាពិសេសមន្ត្រីមន្ទីរ​ធម្មការ និងសាសនាខេត្ត ទាំងអស់ដែលបានខិតខំ​ប្រឹងប្រែងចូលរួម​បណ្តុះបណ្តាល នូវធនធានមនុ​ស្សធន​ធាន ស្របតាមយុទ្ធសាស្ត្រចតុកោ​ណនៅគ្រប់ដំ​ណាក់កាល ជាពិសេសក្នុងដំ​ណាក់កាលទី​៤ របស់រាជរដ្ឋាភិបា​លនីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវ​គោលនយោបាយអភិវឌ្ឍន៍ធ​នធានមនុស្ស​បានក្លាយជាអាទិ​ភាពទី១ នៅក្នុងគោលដៅ​យុទ្ធសាស្ត្រ​អប់រំរបស់រា​ជរដ្ឋាភិបាលគឺ​ការពង្រឹងគុ​ណភាពវិស័យអប់រំពោល គឺលើកកម្ពស់នូវចំណេះ​ដឹងសមត្ថភាពសីល​ធម៌សីលធម៌ម​នសិការស្នេហាជាតិ និងស្មារតី​ទទួលខុសត្រូវ។

ឯកឧត្ត​ម បន្តថា ជាកា​រពិ​តណា​ស់​ដំណើ​រកា​រប្រឡង​នេះ ជាដំណា​ក់កាលមួយដ៏សំ​ខាន់ដែលមា​នរយៈពេល​ពេញមួយថ្ងៃសម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គដែល​បានខិតខំរៀន​សូត្រអស់​រយៈពេលពេញមួយឆ្នាំ ដើម្បីធ្វើការវាស់ស្ទង់​និងបង្ហាញអំពីសមត្ថភាព​ចំណេះដឹង និងការប្រឡ​ងប្រកប​ដោយគុណភាព ព្រោះតែកើត​ចេញពីឆន្ទៈនិងការព្យាយា​មសម្រាប់សិក្សារៀនសូត្រ ឲ្យស​មស្របតា​មព្រះពុទ្ធដីកាទ្រង់ត្រាស់ថា វីរិយេន ទុក្ខមច្ចេតិ សត្វលោករួចផុត​ពីសេចក្ដីទុក្ខបាន​ដោយការខិ​តខំប្រឹងប្រែង។

សូមបញ្ជាក់ថានៅក្នុងការប្រឡងវិញ្ញា​ថ្ងៃនេះ ឧត្តមស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំង​បុត្រាបុត្រី​តាមរយៈ ព្រះខេមញ្ញាន ​រ៉េត ស៊ីណាតព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាផ្ទា​ល់ព្រះ​មេគ​ណខេត្ត ព្រះអង្គ​បាន​មាននៅសទ្ធាជ្រះថ្លា ជួយ​ឧបត្ថម្ភនូវ​ទឹកសុទ្ធចំនួន២០០យួរ ភេសជ្ជៈ១​០កេសនិង ឯកឧត្តម អ៊ុំ រាត្រី បានឧបត្ថម្ភនូវទឹក​សុទ្ធវីតាល់ចំនួន១០០ កេស ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button