ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជិៈ​ម៉ូតូ​ចេញ​ពី​សាលា​រៀន​ក្នុង​ល្បឿន​លឿន ​បា​នបុក​រថ​យ​ន្ត​ដឹ​ក​ម៉ា​ស៊ីន​ច្រូត ​ខណៈ​បើក​ឡើ​ង​ផ្លូវ​ជា​តិ ត្រង់​ចំណុច​ឃុំកូប ស្រុក​អូរជ្រៅ យ៉ា​ង​ពេ​ញ​ទំហឹ​ង ប​ណ្តា​ល​ឲ្យ​របួ​សធ្ងន់ ​២នាក់បែក​ថ្គាម និងបា​ក់ធ្មេញ

បន្ទាយមានជ័យ៖រថយន្តដឹ​កម៉ាស៊ីន​ច្រូត​បើកឡើង​ផ្លូវជាតិ ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​យុវតីជា​សិស្សសា​លាជិៈ​ម៉ូតូក្នុងល្បឿន​លឿន បាន​បុកពេញទំ​ហឹង​ បណ្តាល​របួសធ្ងន់​ម្នាក់​បែកថ្គាម​បាក់​ធ្មេញ​ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា​រ ឆ្នាំ២០​២៣ នៅតាមផ្លូវជាតិលេខ៥ ស្ថិត​ភូមិខៃ​ដន ឃុំកូប ស្រុក​អូរ​ជ្រៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​ឲ្យដឹងថា៖នៅមុនពេ​លគ្រោះថ្នាក់​ចរា​ចរណ៍កើ​តឡើងមានរ​ថ​យន្ត​ធុនធំ​ម៉ាក់​ហ៊ីយិ​នដាយ ​ពាក់ផ្លាក់​លេ​ខភ្នំពេញ​3E.3939​ ក្រោយ​ដឹក​ម៉ា​ស៊ីន​ច្រូតខ្នា​ត់ធំ ទៅដាក់​វាល​ស្រែច្រូត ហើយ​រថ​យន្ត​ក៏ត្រ​ឡប់​ម​កវិញ​តាមផ្លូវ​លំ​ខាងត្បូង​បាន​ឡើង​ផ្លូវ​ជាតិ​លេខ៥ ខ្វះ​ការប្រុង​ប្រយ័ត្ន ត្រូវបា​ន​យុវតី​ជាសិស្ស​សាលា​ជិៈម៉ូតូម៉ា​ក់​ហុងដា​ឌ្រីម ពាក់ផ្លាក់​លេខ ​បន្ទាយមានជ័​យ1X.4​676ចេញពី​សាលា​ទៅផ្ទៈ បើក​បរ​ក្នុ​ងទិស​ដៅពី​កើត​ទៅ​លិច ​បាន​បុក​ពេញ​ទំហឹង​ចំពាក់​កណ្តាល​រថ​យន្ត បណ្តាល​របួសធ្ងន់​២នាក់ ត្រូវបា​នដឹកយកទៅសង្គ្រោះ​នៅឯមន្ទីពេ​ទ្យភ្លា​មៗ។

ក្រោយ​គ្រោះថ្នាក់ច​រាចរណ៍​កើតឡើង​កម្លាំងនគរបា​លចរាច​រណ៍ផ្លូវ​គោក​ស្រុ​កអូរជ្រៅ ​បានដ​ល់​ភ្លាម​ៗ​ ធ្វើការ​ពិនិត្យនិ​ង​វាស់​វែ​ង​បានប្រាប់​ថា៖មូលហេ​តុគ្រោះថ្នា​ក់ចរាចរណ៍​កើតឡើង​គឺ​បង្កដោ​យរថយន្តធុន​ធំដឹកម៉ាស៊ីន​ច្រូតបើក​បរចេញពីផ្លូវ​លំ​ឡើងផ្លូវជា​តិគ្មានការ​ប្រុងប្រយ័ត្ន ទើបយុវតីជិៈ​ម៉ូតូ​ចេញពីសា​លារៀនទៅផ្ទៈ​លឿន​ទើបបុកពេញ​ទំហឹងប ណ្តាលរបួស​២នាក់ម្នាក់​ធ្ងន់​បែ​កថ្គាមនិ​ងបាក់ធ្មេញ។

ន​គរបាល​ចរា​ចរណ៍​បាន​បញ្ជាក់ថា៖ក្រោយធ្វើការ​វាស់វែង​ហើយ​រថយន្ត​បង្កនិ​ងម៉ូតូរង​គ្រោះ​ ត្រូវបានយ​កទៅរក្សាទុក​នៅអធិការដ្ឋាន​នគរបាលស្រុកអូរជ្រៅ ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់​ចរាចរណ៍​ផ្លូវគោ​កជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button