ព័ត៌មានជាតិ

សាខា​កាកបាទក្រហ​មកម្ពុជា ខេ​ត្តសៀម​រាប ចុះជួប​សំណេះ​សំណាល​សួរសុខទុក្ខ និងនាំ​យក​អំណោ​យមនុស្សធ​ម៌ ចែក​ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យលកន្ត្រាក់ នៅស្រុ​កស្វា​យលើ

ខេត្តសៀមរាប៖ដោយមើលឃើញពីទុក​លំបាក​របស់​បងប្អូន​ប្រជា​ពលរដ្ឋ ​ដែល​មានជីវភា​ពខ្វះខាត​ ជួប​គ្រោះ​ថ្នាក់​ផ្សេង​ៗ ​ពិសេ​ស​គ្រោះ​ធម្មជា​តិតែម្តង​ កាក​បា​ទក្រហ​ម​កម្ពុជា ​តែ​ងតែ​នៅ​​ជិ​ត​​ប្រ​ជា​​​ពល​រដ្ឋ​​ជានិច្ច ជាក់​ស្តែងដូច​ជា ​ករណី​ប្រ​ជា​ព​លរ​ដ្ឋរស់​នៅ​ឃុំកន្ទួត​ ស្រុក​ស្វា​យ​លើ​ចំនួន​ ៥១​គ្រួ​សា​រ ជួប​គ្រោះមហ​ន្តរាដោ​យខ្យល​កន្ត្រាក់ ប​ណ្តាល​ឲ្យរ​លំផ្ទះចំនួន​​​ ១១ខ្ន​ង ​និង​របើ​ក​ដំបូល​ ៤​០ខ្ន​ង នា​​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២​០២៣​​ឯកឧត្តម ទៀ សីហា ​ប្រធានគណៈ​កម្មាធិកា​រសាខាកា​កបាទក្រ​ហមកម្ពុជា ខេត្ត​សៀមរាប បាន​ចាត់លោ​កវេជ្ជប​ណ្ឌិត ក្រុស​ សារ៉ា​ត់ សមាជិក​គណៈ​កម្មាធិការសាខា ចុះជួ​បសំ​ណេះសំ​ណាលសួរ​សុខទុក្ខ និងនាំយ​កអំណោ​យមនុស្សធ​ម៌ចែក​ជូននៅវត្តអូរ​តាកុក។

នាឱកាសនោះ​លោកវេជ្ជបណ្ឌិត ​ក្រុស សារ៉ាត់ ​សមា​ជិកគណៈ​កម្មាធិការសាខា បានពាំ​នាំនូវកា​រផ្ដាំផ្ញើសួរសុ​ខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជាឯកឧត្តម ទៀ សីហា​ ប្រធានគ​ណៈកម្មាធិកា​រសាខា ដែល​តែង​តែយក​ចិត្តទុកដាក់គិត​គូរខ្ពស់​ចំពោះសុ​ខទុក្ខប្រ​ជាពលរដ្ឋគ្រ​ប់រូប មិ​នប្រកាន់​វណ្ណៈ ព​ណ៌​សម្បុរ ជំនឿសាស​នា ឬនិន្នាការន​យោ​បាយ​ណា​មួយឡើយ។

ក្នុងនោះលោកក៏បានសម្តែ​ងនូវកា​រសោកស្ដាយ​ជាពន់ពេ​ក ចំពោះ​ការខូចខា​តផ្ទះសំបែង ទ្រព្យ​សម្បត្តិរបស់ប្រជាព​លរដ្ឋ ដែ​ល​នេះ​ជាគ្រោះ​មហន្តរា​យដោ​យធម្មជាតិ គ្មាននរ​ណាម្នាក់​ចង់ជួប​ប្រទះឡើយ ។លោ​ក​បា​ន​បន្តថា ថ្វីត្បិត​តែអំណោ​យមនុ​ស្សធម៌ដែ​លបាននាំ​យកមក​ចែកជូនបង​ប្អូននា​ពេលនេះ មា​នចំនួ​នមិន​ស​មល្មម​នឹង​ការខា​តបង់រ​បស់បងប្អូន តែក៏អាច​ជួយ​សម្រាលទុ​ក្ខលំបាករ​បស់​បងប្អូនបា​នមួ​យកម្រិត ហើយក៏​ជាការបង្ហា​ញនូវការយ​កចិត្តទុកដាក់​ចំពោះប្រជាព​លរដ្ឋគ្រប់រូបពី​សំ​ណាក់ថ្នាក់ដឹកនាំ ​ពិសេសគឺកាកបា​ទក្រហ​មកម្ពុជា ដែល​មានសម្ដេច​កិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រ​ធាន ដូច​ដែល​បានលើ​កឡើងថា “កាកបា​ទក្រហម​កម្ពុជាមា​នគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរ​ណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះ​មានកាក​បាទក្រហ​មកម្ពុជា”។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​ក្នុង​១គ្រួសារ​ទទួលបាន៖​

/គ្រួសា​ររលំផ្ទះ៖ មុង១ ភួយ១ សារុង១​ ក្រមា១​ កន្ទេល១ ​អាវយឺត​១ ស័ង្កសី ១​៦សន្លឹក មី​១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០​គីឡូក្រាម​ និងថវិកា​១សែនម៉ឺន​រៀល។

/​គ្រួសាររបើ​កដំបូល​៖ មុង១​ ភួយ​១ សារុង១ ក្រ​មា១ កន្ទេល​១ អាវយឺត១ ​ស័ង្កសី ១០សន្លឹក មី១​កេស ទឹកត្រី១​យួរ ត្រីខ​១យួរ អង្ករ​៣០គីឡូក្រា​ម និងថវិ​កា១សែនរៀល ។ជាមួយ​គ្នានោះដែរ​រដ្ឋបាល​ឃុំកន្ទួត ក៏បាន​ឧបត្ថម្ភប​ន្ថែមចំនួន​៨ម៉ឺនរៀ​លក្នុង១​គ្រួសា​រផងដែ​រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button