ព័ត៌មានជាតិ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបទ្វេភាគីជាមួយ​ នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱ​កាស​នៃ​ដំ​ណើរបំ​ពេញ​ទស្សន​កិច្ចផ្លូវការ ​នៅប្រទេស​ម៉ាឡេស៊ី

(ភ្នំពេញ)៖ក្នុងឱ​កាស​ដំ​ណើរ​បំពេ​ញទស្សន​កិច្ចផ្លូវកា​រ នៅប្រទេ​សម៉ាឡេស៊ី សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បាន​អញ្ជេីញ​ជួប​ប្រជុំពិ​ភាក្សា​ការងា​រទ្វេភា​គី ​ជា​មួយ​ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អុីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយក​រដ្ឋម​ន្រ្តី នៃប្រទេស​ម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២​០២៤ក្នុងជំនួប​នេះស​មភា​គីទាំង​ពីរ បាន​វាយ​តម្លៃខ្ពស់​លើល​ទ្ធ​ផល​នៃកិច្ចស​ហប្រតិប​ត្តិការទ្វេភាគី​កន្លងមក និង​បានផ្លា​ស់ប្ដូរ​យោបល់ពីការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិកា​រ លើវិស័​យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេ​សចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគម​នាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិ​សុខថាមពល

ក្នុងនោះសមភាគីទាំងពីរ ក៏បាន​ពិភាក្សាក្នុងកា​រពិនិត្យល​ទ្ធភាពពង្រីក​នូវជើងហោះ​ហើរផ្ទាល់​ពីម៉ាឡេស៊ី​ទៅ​កាន់តំប​ន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជា​ខេត្តសៀមរាប​ ផងដែរ។ ក្នុងក្របខ័ណ្ឌ នៃវិស័​យការពា​រជាតិ និងសន្ដិសុខ ស​មភាគីទាំងពីរ បានឯក​ភាពលើ​ការបន្តជំរុញ​នូវកិច្ចសហប្រតិ​បត្តិការរួមមានការ​បណ្តុះបណ្តាល​ធនធានមនុស្ស ​ការកសាងសម​ត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងកា​រធ្វើលំហា​ត់រួមគ្នាដោយ​ឡែក លើវិ​ស័យសន្តិសុខ​ថាមពល សមភាគីទាំងពីរ ក៏បានឯ​កភាពក្នុងការគាំ​ទ្រការសម្របស​ម្រួល​សម្រាប់គ​ម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវកម្ពុជាសិង្ហបុរី) ដោយឆ្លងកា​ត់បាតសមុទ្ររបស់​ប្រទេសម៉ាឡេស៊ី។ ជាងនេះទៅទៀត សមភា​គីទាំងពី​របា​នឯកភាពក្នុងការពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការ​ចម្រុះកិច្ច​សហប្រ​តិបត្តិការទ្វេភា​គី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោ​យរដ្ឋមន្ត្រីការប​រទេសនៃប្រទេ​សទាំងពីរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button