ព័ត៌មានជាតិ

ផលិ​តរូប​ភាព​អាសអា​ភាស កំហែ​ងយកប្រាក់ និងប្រើប្រា​ស់នូវសា​រធាតុញៀន​ដោយខុសច្បាប់ ត្រូវ​អាវុធហ​ត្ថ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅតុ​លាការ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយ​ប៉ែត ដឹកនាំដោ​យលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង កាល​ពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើកា​រស្រាវជ្រា​វ រហូត​ឈាន​ដល់ការ​ឃា​ត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធឿន ភារិន (ទីណា) ភេទប្រុស ​អាយុ២៥ឆ្នាំ ​ជន​ជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ប​ច្ចុប្បន្ន រស់នៅភូមិ​អូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាម​​ពាក្យបណ្តឹងរប​ស់ជនរ​​ងគ្រោះ ឈ្មោះ ...រ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិបាលិ​លេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី​ ផលិតរូប​ភាពអា​សអាភាស កំហែង​យកប្រាក់ និងប្រើ​ប្រាស់​នូវសារធា​តុញៀន​ដោ​យខុសច្បាប់ ដែ​លប្រព្រឹត្តកា​ល​ពីវេលាម៉ោង១​៩និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ​ចំណុ​ចភូមិក្បា​លស្ពាន១ សង្កាត់អូ​រជ្រៅ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទា​យមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាម​ការបំភ្លឺពី​ជនរងគ្រោះ​បានរៀបរាប់​ថា រូបនាង និងជនស​ង្ស័យធ្លា​ប់មានទំ​នាក់ទំន​ងស្នេហា​ជាមួ​យគ្នាយូរ​ម​កហេីយ និងធ្លាប់រួម​ភេទជាមួយគ្នារហូតមានផ្ទៃពោះ​ចំនួន០២ខែ ក្រោយមក​ត្រូវម្តាយដឹង ក៏​ឈប់ឱ្យទំនា​ក់ទំនងគ្នា បន្តទៀត។ ជនរងគ្រោះបានរៀប​រាប់ទៀតថា នៅឆ្នាំ២០២២ រូបនាងក៏​បានទំ​នាក់ទំ​នងជា​មួយជ​នសង្ស័យ​សារជាថ្មី ម្ដងទៀត ដោយខលតាមឆាតហ្វេសបុក ជាមួយគ្នា​ស្ទេីររា​ល់ថ្ងៃ ហេីយជ​នសង្ស័យបាន​សុំអង្វរនា​ងដោះខោ​អាវចេញ(អា​ក្រាតកាយា)​ហើយសុំរួមភេ​ទតាមអនឡា​ញ​ជាច្រេី​ន​លេីក ច្រេីនសា​រហើ​យដែរ។ តែត្រូវជនសង្ស័យ​លួចថត ​ជាវីដេអូរ ពេល​ខ្លួនរួម​ភេទ​តាមអនឡាញ ហើ​យផ្ញើ​មកឱ្យរូប​ខ្លួន​ដើម្បីគំរា​មទារប្រាក់ពីរូបនាង​ជាច្រើនដង។ ដោយ​សារជនស​ង្ស័យគំ​រាមកំហែ​ងយ​កប្រាក់ពីរូ​បខ្លួនច្រេីនលេី​កពេក ក៏សម្រេច​ចិត្តដាក់ពាក្យ​បណ្តឹងនៅ​មូ​លដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែតតែម្ដង។

ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើកា​រស្រាវ​ជ្រាវរ​ហូត​ឈានដល់ការឃាត់ខ្លួនជ​នសង្ស័យ រួមទាំង​ចាប់យកវត្ថុតាង ១ទូរស័ព្ទដៃម៉ាក CHINA MO​BILE4G ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, .ផ្លាសផ្ទុកវីដេអូ ចំនួន០១ ហៀយនាំមក​កាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន​ប្រព្រឹត្តដូ​ចការ​ចោទប្រកាន់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមា​នវត្ថុមា​នវី​ដេអូអាក្រា​តផងនោះ កម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាង​សំណុំរឿ​ងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រា​បបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអ​នុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button