ព័ត៌មានជាតិ

បញ្ជូនខ្លួន​ជន​សង្ស័យ០២​នាក់ ទៅស្នងការដ្ឋា​ននគ​របាលខេត្តបន្ទាយ​មា​នជ័យ ក្រោយ​ពីបង្ក​ហឹង្សា​ដោ​យចេតនា ទៅជនជាតិចិនបណ្តាលឲ្យរបួស នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ជន​សង្ស័យ​ចំនួន២​នាក់ ដែ​ល​បង្កហឹង្សា​ដោយ​ចេត​នាទៅលើជនជាតិចិន ​ត្រូវ​កម្លាំង​នគ​បាលក្រុង​ប៉ោយ​ប៉ែត​ ដឹកនាំ​ដោ​យលោ​ក​វរសេនី​យ៍ឯក សៅ សារឿន អធិ​ការនៃអធិ​ការដ្ឋា​ន​នគរបាលក្រុងប៉ោ​យប៉ែត ចាប់ឃាត់ខ្លួន​បញ្ជូន​ទៅស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បន្ទាយមានជ័យ នារសៀលថ្ងៃទី១២ ខខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី។​

 

លោកវរសេ​នីយ៍ឯក សៅ សារឿន បាន​ឲ្យថា៖ករណីបង្កហឹង្សា​ដោយចេត​នាទៅលើជនជាតិចិន បណ្តា​ល​​ឲ្យរងរបួស ដោយមិនដឹងពីមូ​លហេតុនោះ មា​នពីករ​ណីដោយក​រណីទី១/- នៅថ្ងៃ​ទី១០ ខែ មិថុនា ឆ្នាំ២០២២ វេលា​ម៉ោង១​០និង៣១នាទីយប់ នៅ​ត្រង់ចំណុចអាគារ ១០០បន្ទប់ ទល់មុខ​មន្ទីពេទ្យនគររាជ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត បង្កឡើង​ដោយ​ជនសង្ស័យ​មានគ្នា២​នាក់ ភេទប្រុស (មិនទា​ន់ស្គាល់​អត្តសញ្ញា​ណ)ជិះម៉ូតូ មួយ​គ្រឿង ម៉ាក់ zoomex ព​ណ៌ (ក្រហម+)បានធ្វើសកម្មភា​ពកាប់​ទៅលើជនជាតិ​ចិនម្នាក់ឈ្មោះ zhou dongke ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ(EH896874​7)ស្នាក់នៅនិងបំរើ​ការ​ងារក្នុងកាស៊ីណូ ហ្វូនិ​ក បណ្តាល​ឲ្យរងរបួសចំលើកែង​ដៃខាងស្ដាំ នឹង លើ​ដើមទ្រូង ។ក្រោយពេល​កើតហេតុជនបង្ករបា​នគេចខ្លួនបាត់រីឯជនរងគ្រោះ កំពុង​សម្រាកព្យា​បាល​នៅ​ក្នុងគ្លីនិកនគររាជ ។

 

លោកអធិការ បន្តទៀតថា៖ ករណីទី២ នៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣២ នាទីយប់ មានករណីហឹង្សាកើ​តឡើងបន្តទៀត បង្កឡើងដោ​យជនសង្ស័យ​មានគ្នា២នាក់ ភេទប្រុស (មិនទាន់​ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+)បានធ្វើស​កម្មភាព​កាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិត ឆ្លង​ដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹងបំរើការងារក្នុងសណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិក្បាល​ស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត បណ្តាល​ឲ្យរងរបួស លើស្មាផ្នែកខាងស្ដាំ។ក្រោយ​ពេលបង្កហេតុរួច​ជនបង្ក​បានគេចខ្លួនបាត់ដោយឡែកជនរងគ្រោះ កំពុងសម្រា​កព្យាបាល​នៅក្នុងមន្ទីរ​ពេទ្យបង្អែក​ប៉ោយប៉ែត។

 

លោកអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖បន្ទាប់ពីបា​នទទួលព័ត៌មាននេះភ្លាម លោកបា​នដឹកនាំ​កម្លាំងជំនាញ តាមបទបញ្ជារ​បស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគ​របាល​ខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវធ្វើការស្រាវជ្រាវ​ដល់កន្លែងកើតហេតុ និងពិនិត្យកាំ​ម៉េរ៉ាសុវត្ថិ​ភាព​ ឈានដល់កំ​ណត់បានមុខ​សញ្ញា លុះនៅថ្ងៃទី១​១ ខែមិថុនា ឆ្នាំ២០២២ វេលា​ម៉ោង១០និង​១៥នាទីយប់ កម្លាំងជំនាញបា​នឃាត់ខ្លួនជន​សង្ស័យបា​នចំនួន២នាក់ នៅម្ដុំកា​ស៊ីណូហ្គែនទីង ស្ថិត​ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត

/-ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ។

/-ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់/​ក្រុងប៉ោយប៉ែត។វត្ថុតាងដកហូតបានមានៈ ដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ​១គ្រឿង​ម៉ាកហ្សូម​ម័រអ៊ិច ពណ៍សក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ដែលជិៈធ្វើសក​ម្មភាព

 

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា ពួក​គេទាំង​០២នាក់ពិត​ជាបានកាប់​ទៅលើជនរងគ្រោះ​ជាជនជាតិ​ចិននោះពិតប្រាកដមែន ដោយ​សារតែ​គេខឹង​នឹង​សង្សាគេ​បែកចិត្ត​មានថ្មី(ខ្មែរ​ដូចគ្នា) ទើប​ធ្វើឲ្យគេ​មួម៉ៅ​ក៏កា​ប់ជនជា​តិចិនដែល​កំពុងដើរ​នោះទៅ

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!