ព័ត៌មានជាតិ

ការងារបង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ របស់កង​ពលតូចថ្មើរជើង​លេខ៥១ ជាការរួមចំណែកលើក​ស្ទួ​យ​ជីវភាព​រស់​នៅប្រ​ចាំថ្ងៃ របស់កង​ទ័ព

(បន្ទាយមានជ័យ)៖ក្រៅពីភារកិច្ចស្នូលរប​ស់កងទ័ព ក្រោមការយកចិត្តទុកដាក់របស់ លោក​ឧត្ដ​មសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ បានបន្តជំរុញដល់ប​ណ្តាអង្គភាពចំណុះ ការងា​របង្កបង្កើនផល និងចិញ្ចឹមស​ត្វ ដែលជា​ការច្នៃប្រឌិត​ធានាការចិញ្ចឹមកងទ័ព និងគ្រួសា​រកងទ័ព ដែលមា​នជីវភាពខ្វះខាត ។

សូ​មបញ្ជាក់ថា អង្គភាព​កងពលតូចថ្មើរជើងលេខ៥១ តែង​តែប្រមូលផលបន្លែ ត្រី សាច់ សុវត្ថិភាព​ជាប្រចាំ សម្រាប់ធា​នាផ្គត់ផ្គង់បន្ថែមផ្ទះបាយរួមប្រចាំថ្ងៃ ធានាបាននូវសុខសុវត្ថិភាព សុខុមាលភាព​កងទ័ព ផលិតផលលើសតម្រូវការ អង្គភាពបាននាំយកបន្លែ ត្រី សាច់ លក់ទៅផ្សារ ដែលនៅ​ជិតអង្គភាព ក៏ដូចជាយកទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ស្ថិតនៅ​ក្នុងក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថវិកាដែលសន្សំបាន រួមចំណែកកសាងអង្គភាព និងជួយគ្រួសា​រយោធិនជួបការលំបាកផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button