ព័ត៌មានជាតិ

ឯកឧត្តម ​ស៊ូម សារឿន ​ដឹកនាំគ​ណៈប្រតិភូស​មាគ​មរាជសីហ៍​ ត្រឡប់ម​កពីប្រទេស​ជប៉ុនវិញប្រកប​ដោ​យ​សុវត្ថិ​ភាព

(ភ្នំពេញ)៖ក្រោយ​ពីដំ​ណើរទស្សនកិ​ច្ច​​នៅប្រទេ​​ស​ជប៉ុន​ ចាប់​​ពីថ្ងៃ​ទី​៩ ​ដល់​ ថ្ងៃទី​១​៨​ ខែ​មេ​សា ឆ្នាំ២​០២​៣ ​របស់​គ​ណៈ​ប្រតិភូស​មា​គមរាជ​សី​ហ៍ ​ដឹកនាំ​​ដោយ​ ​ឯកឧត្តម ស៊ូ​ម ​សារឿន​ ​អនុរដ្ឋលេ​ខាធិកា​រក្រ​សួង​មុខ​ងារ​សាធា​រណៈ ​និ​ងជាប្រ​ធានស​មាគ​មរាជ​សីហ៍ ​នាយប់​ថ្ងៃអង្គារ​ ១៣​ រោច ខែចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ​ពុទ្ធសករាជ ២​៥៦៦ ត្រូវ​នឹងថ្ងៃទី​១៨​ ខែ​មេសា​ ឆ្នាំ២០​២៣ ឯ​ក​ឧត្តម ប្រ​ធានស​មាគ​មរាជ​សីហ៍ បានដឹ​កនាំ​គ​ណៈ​ប្រតិភូស​មា​គមរាជសីហ៍ ធ្វើ​មាតុ​ភូមិនិ​វត្តន៍ត្រឡប់ម​កប្រទេស​កម្ពុជា​វិញ​ប្រកបដោ​យ​ជោ​គជ័​យ និង​សុវត្ថិភា​ព។ដោយ​មា​ន​ការទទួល​ស្វាគម​ន៍ពី ​ឯកឧត្តម ​គន្ធ រិទ្ធី ប្រធាន​ស្តីទី និងថ្នាក់​ដឹកនាំ ​សមាជិក ​សមាជិកា សមាគមរាជ​សីហ៍ ក្រោមបរិយាកា​សប្រកបដោ​យភារតភា​ពក្រៃលែ​ង ។

នាឱកាសនោះ​ឯកឧត្តម ប្រធានស​មាគមរាជសីហ៍ ក៏​បានថ្លែង​អំណរគុណ​ចំពោះ​ទឹកចិ​ត្តថ្នា​ក់ដឹកនាំ និង​សមាជិក ស​មាជិកា ដែលបា​នចំណា​យពេលវេ​លាមក​ទទួលស្វាគមន៍​ដល់គណៈ​ប្រតិភូដែល​ទើបត្រឡប់​ម​កពីបំពេញទ​ស្សនកិច្ច ​និងបានជម្រាបជូ​នអំពី​ជោគជ័យ​ដ៏ត្រចះត្រចង់ ដែល​សម្រេច​បានក្នុង​ដំណើ​របេសក​កម្មនេះ រួ​មមាន :

ការសំណេះសំណាលសួរសុខទុក្ខពលករ ពលការិនី និងនិស្សិត ដែលកំពុងបំពេញការងារ និងសិក្សានៅតាមរោងចក្រ

ការ​ប្រកាសតែ​ងតាំង​ថ្នាក់ដឹកនាំ សមាជិ​ក សមាជិកា​ សមាគមរា​ជសីហ៍សាខាប្រទេសជប៉ុន

ការ​ចូលរួ​មក្នុង​ពិធីសង្រ្កាន្តឆ្នាំថ្មី ប្រ​ពៃណី​ជាតិខ្មែរ ដែ​លបាន​ប្រារព្ធធ្វើឡើង​នៅទីក្រុងយូគី ដោយ​មាន​ការចូល​រួមពី ​ឯកឧត្តម ​ទុយ រី ឯ​កអគ្គរាជទូត វិ​សាមញ្ញនិ​ងពេញសមត្ថភាព នៃស្ថាន​ឯក​អគ្គរាជ​ទូតកម្ពុជា​ប្រចាំប្រទេ​សជប៉ុន​ អភិ​បាលក្រុង​យូគី ​និង​បងប្អូន​ប្រជា​ពលរដ្ឋកម្ពុជា មកពី​គ្រប់​តំបន់​នៃប្រទេ​សជប៉ុន ​ចំនួនជិត ៥០០០នាក់ ប្រកប​ដោយទឹក​មុខសប្បា​យរីករាយឥតឧបមា ក្រោ​មដំបូល​ស​ន្តិភា​ពនិ​ងកា​រអ​ភិវឌ្ឍប្រទេស​​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button