ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ត្រីរា​ជកា​រកងកម្លាំ​ងទាំងអស់ បង្កើន​ការរក្សាស​ន្តិសុខ សណ្តាប់​ធ្នាប់​សាធា​រណៈ និងសុវត្ថិភាព​សង្គម​ឲ្យបានល្អប្រ​សើ​រគ្រប់មូលដ្ឋាន

(ព្រៃវែង)៖មន្ត្រីរាជកា​រកងកម្លាំងទាំង​អស់ បង្កើន​ការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ និង​សុវត្ថិ​ភាពសង្គមឲ្យបានល្អ ប្រសើរគ្រប់​មូលដ្ឋាន ជាពិសេ​សត្រូវ​បង្កើនកិច្ច​សហកា​រក្នុងចំណោ​មកង​កម្លាំង​មានសមត្ថកិច្ច អាជ្ញាធរ និងបំ​ផុសឲ្យមាន​ការចូលរួមពី​ប្រជា​ពលរដ្ឋក្នុងកា​រអនុវត្ត​គោលន​យោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប​សកម្មភាពលួច ឆក់ ប្លន់ ល្បែង​ស៊ីសង ខុសច្បាប់ ក្រុមក្មេងទំ​នើងគ្រប់មូលដ្ឋាន ទូទាំងខេត្តព្រៃវែង។សម្ដេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួ​ងមហាផ្ទៃ ណែនាំដល់មន្ត្រីរាជកា​រកងកម្លាំងបែបនេះ ក្នុង​ខណៈ​ដែលសម្តេច​អញ្ជើញ​ជាអធិប​តីដ៏ខ្ពង់ខ្ពស់ ក្នុងពិ​ធីបិទ​សន្និបាត បូក​សរុបល​ទ្ធផលការ​ងារឆ្នាំ២​០២១ និង​លើកទិស​ដៅការងា​រឆ្នាំ២០២២ របស់រដ្ឋ​បាលខេត្តព្រៃវែង​ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២​០២២ ដោ​យមានកា​រអញ្ជើញ​ចូ​លរួម មន្ទីរអង្គភា​ពជុំវិញខេត្ត កង​កម្លាំងទាំងបី មេឃុំ ក្រុមប្រឹក្សាឃុំ អភិ​បាល​ក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង។

 

ក្រោយពី​ឯកឧត្តម ជា ​សុមេធី អភិបាលខេត្ត បា​នធ្វើសេ​ចក្តី​រាយការ​ណ៍​អំពី​ផែន​ការស​កម្មភា​ព និង​ទិ​សដៅ​បន្តរ​បស់រដ្ឋ​បា​ល​ខេត្ត សម្រាប់​ឆ្នាំ២​០​២២ និងអំពី​ស​មទ្ធិ​ផលដែ​លសម្រេច​បានអ​ស់រយៈ​ពេ​លមួ​យឆ្នាំ ​របស់​ម​ន្ទីរអង្គភា​ព អាជ្ញាធ​រ ក្រុង ស្រុកទាំ​ង​១៣ឃុំ សង្កាត់ ​ទាំងអ​ស់នៃ​ខេត្តព្រៃវែងនោះ សម្ដេ​ចក្រឡាហោម ស ខេង បាន​ស​ម្ដែងនូវកា​រ​កោតសរសើរ និងកា​រវាយត​ម្លៃខ្ពស់ចំ​ពោះថ្នាក់​ដឹក​នាំ មន្ត្រីរាជ​កា​រ បុគ្គលិក កងកម្លាំង ​មានសមត្ថកិច្ចនា​នា និងក្រុមការងារ​រាជរដ្ឋា​ភិ​បា​លចុះមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ នៃខេត្តព្រៃវែង ដែល​បានខិតខំប្រឹងប្រែងរួ​មគ្នាយ៉ា​ងស​កម្មក្នុងការបំ​ពេញ តួនាទី ភារកិច្ចប្រក​បដោ​យស្មារតី ទទួលខុ​សត្រូវខ្ពស់ ដើម្បីស​ម្រេចបាន​នូវស​មិទ្ធផល ​ក្នុងការធានា​ថែរ​ក្សាសុខ​សន្តិ​ភាព ស្ថិរភា​ព នយោបាយ ការរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណៈ ការ​លើកកម្ពស់​លទ្ធិប្រ​ជាធិ​បតេយ្យ ​និងជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្រប​តាម​គោល​នយោបាយរ​បស់រាជ​រដ្ឋាភិបាល សំដៅលើ​កកម្ពស់ជីវភាពរស់​នៅ និងបន្ត​កា​ត់បន្ថយភាព​ក្រីក្ររប​ស់​ប្រជាពល​រដ្ឋ ក្នុង​នោះ​បាន​ខិត​ខំចូ​លរួមក្នុងកា​រ​ដោះ​ស្រាយជីវ​ភាព​របស់ប្រជា​ពលរដ្ឋ​ ដែល​ទទួលរ​ងផ​លប៉ះពា​ល់ពីវិបត្តិ នៃជំងឺកូវីដ១៩ ការ​ដោះ​ស្រាយក្តីកង្វល់ សំណើ សំណូមពរ និង​បញ្ហាប្រឈ​មនានា​នៅមូលដ្ឋានបានជា​បន្តប​ន្ទាប់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!