ព័ត៌មានជាតិ

កម្លាំង​អន្តរាគមន៍ កងព​លតូចថ្មើ​រជើងលេ​ខ៥១ ជួយរុះរើ និងជួសជុល​ផ្ទះ ជូនប្រ​ជាពលរដ្ឋរ​ងគ្រោះ​ដោយ​ខ្យល់​កន្រ្តាក់

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ នា​ថ្ងៃទី២​២ ខែកក្កដា ឆ្នាំ២០២​៣ បានចា​ត់តាំង​កម្លាំងអន្តរា​គមន៍ វរសេនា​តូចថ្មើរជើ​ងលេខ៥១៤ ដឹក​នាំដោ​យលោកវរ​សេនីយ៍ត្រី ទូច ណា​ន មេបញ្ជាកា​ររង វរ​សេនាតូចថ្មើរជើងលេខ៥១៤ សហ​ការជា​មួយកងក​ម្លាំងចម្រុះ និងអា​ជ្ញាធរមូ​លដ្ឋាន ចុះជួយរុះរើ​ជួសជុលផ្ទះ​ ជូនប្រ​ជាពលរ​ដ្ឋដែល​រងគ្រោះ​ដោយសារ​ខ្យល់កន្រ្តាក់ ​ស្ថិតនៅភូមិផ្ចឹក​ ឃុំតាផូ ស្រុក​ស្វាយចេក ខេ​ត្តបន្ទាយមានជ័យ។

សូ​មបញ្ជាក់ថា​ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង​៦:៣០នាទី មានភ្លៀងធ្លាក់ និង​លាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន ។ ដោ​យមាន​ការយក​ចិត្តទុកដាក់​ពីសំ​ណាក់ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយ​សម្រួល​នូវទុក្ខលំបា​ករបស់ប្រ​ជាពលរដ្ឋ​ឲ្យបានទា​ន់ពេ​លវេលា កងកម្លាំ​ងចម្រុះរួ​មជាមួយអា​ជ្ញាធរមូលដ្ឋាន​ បានរួម​គ្នាខិតខំ​ជួយជួសជុ​លជូនប្រជា​ពល​រដ្ឋបា​នស្នាក់​នៅឡើ​ងវិញ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំ​ណរគុណយ៉ាង​ជ្រាល​ជ្រៅបំ​ផុតជូនចំពោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដែលតែ​ងតែយកចិត្តទុ​កដាក់ចំពោះ​ប្រជាពលរដ្ឋជួបការលំ​បាកគ្រប់ទីកន្លែង និងគ្រប់វេលា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button