ព័ត៌មានជាតិ

កាក​បាទក្រហមក​ម្ពុជា​ខេត្តប៉ៃលិ​ន នាំយ​កអំ​ណោយ​ចែកជូ​នគ្រូសារដែល​រង​គ្រោះដោ​យ​សារជា​ន់មីន​តោនផ្ទុះ បណ្តាល​ឲ្យរងរ​បួសធ្ងន់

(ប៉ៃលិន)៖​លោ​កជំទាវ ពៅ សុខ អនុប្រធានអ​ចិន្ត្រៃយ៍​ជាគណៈក​ម្មាធិការ​សាខា​កា​កបាទក្រ​ហម​កម្ពុ​ជា ខេត្តប៉ៃ​លិន បានដឹកនាំក្រុ​មការងារគណៈកម្មាធិកា​រសាខា អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំ​យកអំ​ណោយ​សង្គ្រោះ​បន្ទាន់ រប​ស់សាខាកា​កបាទក្រហ​មកម្ពុជាខេ​ត្តប៉ៃលិន​ ចែកជូនដ​ល់ក្រុមគ្រូសារ​ដែល​រ​ង​គ្រោះ ដោ​យ​សា​របើ​កប​រត្រា​ក់​ទ័រ​ភ្ជួរដី​ស្រែជា​ន់​មី​នតោនផ្ទុះ ​បណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​រងរបួស​ធ្ងន់ ដឹកយ​ក​ទៅ​សង្គ្រោះនៅ​ឯមន្ទីពេទ្យ កា​​លពីវេ​លាម៉ោង១១​និង០០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២២ នៅចំនុចវា​លស្រែ​មុខបន្ទាយ​យោធាស្រែម្អម ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសា​លាក្រៅ ស្រុកសា​លា​ក្រៅ ខេត្តប៉ៃលិន។

 

ជនរងគ្រោះ​ដែលជាន់គ្រាប់​មីនតោន ដែល​សល់ពី​សម័​យសង្គ្រាម ខណៈ​ពេ​លកំពុង​ភ្ជួរដីស្រែ ប​ណ្តាលផ្ទុះ​រងរបួស​ធ្ងន់មានឈ្មោះ មឿន សិលា ភេទប្រុស អាយុ ២៥ឆ្នាំ កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

អំណោយដែរត្រូវយកទៅចែកជូនរួមមាន៖ទឹកសុទ្ធ ២កេស ,មី ២កេស ,ទឹកដោះគោឆៅ ២ដុំ ,ទឹក​ត្រជៀក​កាំ ១យួរ និងថវិកាចំនួន ២,០០០,០០០ រៀល ផងដែរ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button