ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃម្នាក់ ក្នុងចំណោម២នាក់ ក្រោយពីចូលលួចទំនិញនៅក្នុងហាងមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃ ១នាក់ ចំណោម២នាក់ ដែលបានធ្វើសកម្មភាពចូលលួចទំនិញ នៅក្នុងហាងមួយកន្លែងដែលមានឈ្មោះ ឡុង សេងលី ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីរម្ចាស់ហាងតាមចាប់ហើយក៏ត្រូវជនខាងលើតដៃដោយព្រួតគ្នាវ៉ៃទៅលើម្ចាស់ហាង ព្រមទាំងមានបក្សពួក១ក្រុមមានគ្នា៦នាក់ជិះម៉ូតូមកបម្រុងរំដោះ តែសំណាងហើយបានអ្នកជិតខាងជួយទាន់។

ម្ចាស់ហាងខាងលើបានប្រាប់ឲ្យដឹងថា៖មុនដំបូងជនជាតិថៃទាំង២នាក់នេះ បានចូលក្នុងហាងលក់ទំនិញ ហើយបានធ្វើសកម្មភាពលួច ដោយបានឃើញទាន់ក៏ស្ទុះទៅចាប់ ត្រូវបានជនជាតិថៃទាំង២នាក់បានព្រួតគ្នាវ៉ៃ ទៅលើម្ចាស់ហាង តែសំណាងត្រូវបានអ្នកជិតខាងឃើញសម្រុកទៅជួយចាប់បាន១នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ភ្លាមៗនោះក៏ស្រាប់តែឃើញបក្ខពួកជនជាតិថៃមានចំនួន៦នាក់ ជិៈម៉ូតូមកដល់ក្នុងហាងបម្រុងរំដោះជនជាតិម្នាក់ តែប្រជាពលរដ្ឋចោមរោមបាននាំគ្នាជិៈម៉ូតូចេញទៅវិញបាត់។

ម្ចាស់ហាងបានបញ្ជាក់ថា៖ជនជាតិថៃ២នាក់នេះ រយៈពេលកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទំនិញក្នុងហាងដែលជាប់កាំមេរ៉ាសុវត្ថិភាពម្តងហើយ ទើបឃើញមុខចូលមកលួចម្តងទៀតបានស្ទុះទៅឃាត់ពួកគេបម្រុងយកអីវ៉ាន់ចេញមិនអោយលុយបានព្រួតវ៉ៃមកលើម្ចាស់ហាង ។

ក្រោយពីកើតហេតុមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បាននាំខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកបក្សពួកផ្សេងទៀតដែលជាប់ពាក់ព័ន្ធសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button