ព័ត៌មានជាតិ

ប្រជាពលរ​ដ្ឋដែល​រងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ចំនួន ៦៨គ្រួសារ ទទួល​បានអំណោយពីសាខាកាកបាទ​ក្រហមខេត្ត​បន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពី​ព្រឹកថ្ងៃទី០១ ខែឧសភាឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការ ក្នុងនោះក៏មានការអញ្ជើ​ញចូល​រួម​ពីឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ​ញ្ជើញចុះ​សាកសួរសុខទុក្ខ និ​ងនាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហម មកផ្ដល់ជូ​នបង​ប្អូន​ប្រជាពលរដ្ឋ ដែលទទួល​រងគ្រោះធម្មជា​តិ ដោយសា​រខ្យល់កន្ត្រាក់ចំនួន ៦៨គ្រួសារ ក្នុង​ស្រុក​ម៉ាឡៃ ក្នុងនោះ ២៣គ្រួសា​ររងគ្រោះធ្ងន់ធ្ងរ កាល​ពីថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២២កន្លងទៅ ក្នុងនោះ​ប្រជាព​លរដ្ឋរ​ងគ្រោះ​លើ៣ឃុំ រួមមានៈឃុំទួលព​ង្ររងគ្រោះ ៥១គ្រួសារធ្ងន់ ១៥គ្រួសារ ឃុំបឹង​បេងរ​ង្គ្រោះ ១៣គ្រួសារធ្ងន់ ៧គ្រួសារ ឃុំតាគង់រងគ្រោះ ៤គ្រួសារ ធ្ងន់ ១គ្រួសារ។

 

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាស​ន៍ ចូលរួមនូវកា​រសោកស្ដាយទ្រព្យសម្បត្តិ ផ្ទះសំបែ​ងដែល​បាន​រងគ្រោះធម្មជាតិខ្យល់កន្ត្រាក់​កន្លងមក ហើយឯកឧត្តមក៏សូមថ្លែងនូវការកោតសរសើរចំពោះ កង​កម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់ ចុះជួយរុះរើជួសជុលផ្ទះ​សំបែង​ជូនបងប្អូន​ប្រជាពលរដ្ឋ បានទាន់ពេលវេលា នេះគឺជាកាយវិការដ៏ល្អខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

 

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា រាល់​អំណោយដែលបានយកមកផ្ដល់ជូននាថ្ងៃនេះ គឺបាន​មកពីការចូ​លរួមបរិច្ចាគថវិកាសម្ភារៈ ពី​សំណាក់ព្រះ​តេជគុណ ព្រះមន្ត្រី​សង្ឃគ្រប់ព្រះអង្គ ឯកឧត្ត​មលោកជំទាវ អ្នកឧកញ៉ា លោ​ក លោកស្រី សប្បុរសជន ដោយព្រះទ័យនិងទឹកចិត្តជ្រះថ្លា តាមរយៈ​កាកបាទក្រហម ដើម្បីបុព្វ​ហេតុមនុស្ស​ធម៌ក្នុងការជួយសម្រាល ទុក្ខលំបាកដល់អ្នកងា​យរងគ្រោះ និងរងគ្រោះ​ដោយធម្មជាតិ ទីទាល់ក្រគ្មានទីពឹង។

អំណោយដែល​បាននាំយកមកផ្ដល់ជូនបងប្អូនទាំង ៦៨គ្រួសារនេះ ដោយក្នុង​មួយគ្រួសា​រៗទទួ​លបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេសតូច ទឹកត្រី ៣ដប មុង ១ ភួយ ១ ​សារុង ១ ក្រមា ១ អាវយឺត ២ ជែលលាង​សម្អាតដៃ ២ដប តង់ប្លាស្ទិច ១ផ្ទាំង (សម្រាប់២៣គ្រួសាររងគ្រោះធ្ងន់) និងថវិកា​មួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!