ព័ត៌មានជាតិ

អភិបាលខេត្តកំពង់​ចាម ដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ម​ហាឧបាសិកា ញឹម ​តេង ត្រូវ​ជាម្តាយ​ក្មេករបស់ ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ខេត្តកំពង់ចាម​​​​​​​​​​​​​​​​​​​​​​​៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បាន​ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សពមហាឧបាសិកា ញឹម តេង ត្រូ​វជាម្តាយ​ក្មេករបស់ លោកជំទា​វកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបា​នទទួលមរណភាព កាល​ថ្ងៃ​អាទិត្យ ៩កើត ខែភទ្របទ ឆ្នាំ​ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលា​ម៉ោង ១៣:៤០នាទីរសៀល ក្នុងជន្មាយុ៩៤ឆ្នាំ ដោយ​ជរាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំ​នោះ ឯកឧត្តមអភិបាលខេត្ត និងសហ​ការី បានចូលរួមរំលែកទុក្ខជាមួយ លោ​ក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រម​ទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ​បង្កើត ជីដូន ជីដូនទួត ជាទីគោរព​ស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបាន​បីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអ​ស់ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។ ទោះ​បីរូបកា​ររបស់ មហាឧបាសិកា ញឹម តេង ​បានបាត់បង់ទៅមែនពិត ប៉ុន្តែអំ​ពើជាកុសល កិត្តិយស សេ​ចក្តីថ្លៃថ្នូនឹងនៅស្ថិតស្ថេរក្នុងស​ន្តានចិត្តកូន ចៅ និងញាតិ​មិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានបួងសួង​វត្ថុសក្តិសិទ្ធក្នុង​លោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបី​បាច់ថែរក្សាដ​ល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ញឹម តេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!