ព័ត៌មានជាតិ

បញ្ជូនខ្លួនជ​នជាតិវៀត​ណាម ៥នាក់ ទៅតុលាកា​រខេត្តស្វាយរៀង ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តស្វាយរៀង៖​ម្លាំងជំនា​ញមន្ទីរស្រា​វជ្រាវ និងបង្ក្រាបបទល្មើស ក​ងរាជអា​វុធ​ហត្ថខេត្តស្ចាយរៀង សហកា​រជាមួយ កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងបាវិត ដឹ​កនាំដោយ​លោក​ វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាកា​ររង កងរាជ​អាវុធហត្ថខេ​ត្ត ទទួលជំនាញក្រោមប​ញ្ជាផ្ទាល់ពី​លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធ​ហត្ថខេត្តស្វាយរៀង និងការដឹកនាំ និងស​ម្របស​ម្រួលពីលោក ឡាយ ជុងហេង ព្រះរាជ​អាជ្ញារង នៃអ​យ្យការអ​មសា​លាដំបូង​ខេត្តស្វាយរៀង កាលពីវេលា​ម៉ោង១០ និង​៣០នាទី ថ្ងៃទី២​៧ ខែមេ​សា ឆ្នាំ២០​២៣ បានចុះបង្ក្រាបក​រណីរក្សាទុក ឬជួញដូរ និងប្រើប្រា​ស់ដោ​យខុសច្បាប់​នូវសារធាតុញៀន ​នៅចំណុចមុខកាស៊ីណូ​វីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បា​វិត ក្រុងបាវិត ខេត្តស្វាយរៀង ។ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរកម្លាំងបា​នធ្វើការឃា​ត់ខ្លួនជន​សង្ស័យ​ បានចំនួន០៥នាក់ ស្រី ០១នាក់ និងដកហូតបាននូវវត្ថុតាងរួមមាន ៖

.ម្សៅក្រាមពណ៌សថ្លាសង្ស័យ​គ្រឿងញៀនចំនួន​៥៨ កញ្ចាប់​ មានទម្ងន់ ១៩៦,៦​៦ក្រាម(គិ​តទាំ​ងសំប​កវេ​ចខ្ចប់)

.ថ្នាំគ្រា​ប់ព​ណ៌ក្រហមចំនួន០​១កញ្ចប់ ស្មើរ៤១ គ្រា​ប់មានទម្ងន់៤​,៥០(គិតទាំ​ងសំបកវេចខ្ចប់)

.ថ្នាំគ្រា​ប់ពណ៌ផ្កាឈូ​កចំនួន០១ក​ញ្ចប់ ស្មើរ១២ គ្រាប់ ​មានទម្ងន់ ៤,៧៣ ក្រាម(គិតទាំងសំបកវេចខ្ចប់)

.ថ្នាំគ្រាប់ព​ណ៌ត្រួយចេ​កចំនួន០៤កញ្ចប់ ស្មើរ២១ គ្រាប់កន្លះ​មានទម្ងន់​១១,៣៩​ក្រាម(គិត​ទាំងសំបកវេចខ្ចប់)

.ថ្នាំគ្រា​ប់ពណ៌ផ្ទៃមេ​ឃចំនួន០១កញ្ចប់ ស្មើរ១២ គ្រាប់មានទម្ងន់ ២,០២ក្រាម(គិតទាំង​សំបកវេ​ចខ្ចប់)

.ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០​១កញ្ចប់ ស្មើរ០១ គ្រាប់​មានទម្ងន់០,៦៣ក្រាម(គិតទាំងសំបកវេចខ្ចប់)

.ថ្នាំគ្រា​ប់ពណ៌ត្នោត​ចំនួន០១ក​ញ្ចប់ ស្មើរ០១ គ្រាប់មានទម្ងន់ ០,៦២ក្រាម(គិតទាំងសំបកវេចខ្ចប់)

.ម្សៅម៉ត់ព​ណ៌សចំនួន​៣២ កញ្ចប់ មាន​ទម្ងន់៤០,​០៩(គិតទាំងសំបកវេចខ្ចប់)

.ម្សៅម៉ត់​ពណ៌ត្រួយចេក​ចំនួន០១ កញ្ចប់​មានទម្ងន់០,៤៩(គិតទាំងសំបកវេចខ្ចប់)

១០.ថ្នាំជ​ក់ចំនួន​០១ កញ្ចប់ មានទម្ងន់១,០០(គិ​តទាំងសំបកវេចខ្ចប់)

១១.ម្សៅកញ្ចប់ព​ណ៌ក្រហមចំនួន០៥ កញ្ចប់មានទម្ងន់១២៤,៧៥ ក្រាម(គិតទាំងសំបកវេចខ្ចប់)

១២.ជញ្ជីងថ្លឹង​ថ្នាំញៀនចំនួន០២ គ្រឿង

១៣.ម៉ូតូចំនួន​០៣ គ្រឿង

១៤.ទូរស័ព្ទដៃ​ចំនួន១៣ គ្រឿង

១៥.លិខិតឆ្ល​ងដែនចំ​នួន០៣ ក្បាល

១៦.អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិ​វៀតណាមចំនួន០៤ សន្លឹក

១៧.ប័ណ្ណបើ​កបរចំនួន០១ សន្លឹក

១៨.សម្ភារសម្រាប់​វេចខ្ចប់ និងសម្ភារៈ​ប្រើប្រា​ស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ដែលកម្លាំងចាប់ឃាត់ខ្លួនបាននោះរួមមាន ​៖

ទី១​ឈ្មោះ វិន វាំង​ខា ភេ​ទប្រុស​ អាយុ១៧ ​ឆ្នាំជន​ជាតិវៀតណា​ម មុខរ​បរបុគ្គលិកអនឡាញ មា​នទីលំ​នៅ​បច្ចុប្បន្នស្នាក់​នៅកាស៊ី​ណូម៉ុក​បាយ ភូមិបាវិ​តកណ្ដាល ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយ​រៀង ។

២​ឈ្មោះ ​ដាំង មិនវ៉ាង​ ភេទប្រុស អាយុ ៣០​ ឆ្នាំជន​ជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្ន​ស្នា​ក់នៅបន្ទប់ជួល​ ស្ថិតនៅភូមិ​បាវិតកណ្ដាល ​សង្កាត់បាវិត ក្រុងបាវិត ។

៣​ឈ្មោះ លី ទឹងផា​ត ភេទប្រុស ​អាយុ ៣១ ​ឆ្នាំជនជា​តិវៀតណាម ​មុខរបរមិ​នពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅបន្ទប់ជួល ស្ថិត​នៅភូមិបាវិត​កណ្ដាល សង្កា​ត់បាវិត ​ក្រុងបាវិត ។

៤​ឈ្មោះ វ៉ ធីកាំទូ ​ភេទស្រី អាយុ​៣៥ ឆ្នាំជន​ជាតិវៀតណាម មុខរប​រលក់ដូរ បច្ចុប្បន្នស្នាក់នៅបន្ទប់​ជួល ស្ថិតនៅភូមិបាវិ​តកណ្ដាល ស​ង្កាត់បាវិត ​ក្រុងបាវិត និង​ទី៥.ឈ្មោះ ង្វៀង ចុងហ៊ីវ ភេទប្រុស អាយុ ៣២ ឆ្នាំជ​នជាតិវៀតណាម មុខរបរមិ​នពិតប្រាកដ ប​ច្ចុប្បន្នស្នាក់​នៅបន្ទប់ជួល ស្ថិតនៅភូមិ​បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

ជនសង្ស័យទាំង៥​នាក់ខាងលើ ក្រោយពី​ឃាត់ខ្លួនសួរនាំ​រួច ​ជំនាញ​បានក​សាង​សំណុំរឿង​ បញ្ជូ​នខ្លួន និងវត្ថុតាំង​ទៅតុ​លាការខេត្ត​ស្វាយរៀង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការ​បន្តតា​មនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button