ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ទទួល​ស្វា​គមន៍ដោយ​ភា​ពកក់ក្ដៅ បើអ្នក​វិនិយោ​គិនប្រទេសកូរ៉េ មានគោ​លបំ​ណ​ងច​ង់វិនិ​យោគ ​ក្នុងទឹកដីខេត្តតា​កែវ

(តាកែវ)៖នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល​ខេត្តតាកែវ បាន​អនុញ្ញាតឱ្យ ឯកឧត្តម យឿ វ៉ុនយឿន ទីប្រឹក្សាខេត្តជុង​ណាម នៃសាធារណៈរដ្ឋកូរ៉េ ព្រមទាំងសហ​ការី ចូលជួបសម្ដែងការ​គួរសម និងពិភាក្សា ​ការងារមួយចំនួន នៅសាល​ប្រជុំរដ្ឋបាល​ខេត្តតាកែវ ដើម្បីឈាន​ទៅដល់ការចុះអនុស្សរ​ណៈយោគយល់គ្នារវាង រដ្ឋបាលទីក្រុងអាសាន និងរដ្ឋ​បាលខេត្តតាកែវ និងស្រុកសំរោង។

 

គោលបំណងរបស់គណៈប្រតិភូខេត្តជុងណាម នៃសាធារណរដ្ឋកូរ៉េ នាពេលនេះ​គឺដើម្បីផ្សារភ្ជា​ប់ចំណងមិត្តភាព​រវាងខេត្តតាកែវ នៃព្រះរាជាណា​ចក្រកម្ពុជា ជាមួយនឹងទីក្រុងអាសាន នៃសាធា​រណរដ្ឋ​កូរ៉េ ។បន្ថែមលើនៅការផ្សារភ្ជា​ប់ចំណងមិត្តភាពរវាងខេត្តទាំងពីរ ទីក្រុងអាសាន ក៏មានគោ​លបំណង​ដើម្បីអញ្ជើញគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមទ​ស្សនកិច្ចនៅ​ទីក្រុងរបស់ខ្លួន​នាពេលខាង​មុខផងដែរ ។

 

មានប្រសាសន៍ឆ្លើយតបទៅនិងគណៈប្រតិភូនៃ​សាធារណរដ្ឋកូរ៉េផងដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា ខេត្តតាកែវ គឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេ ដោយ​ខេត្តផ្អែ​កទៅលើវិស័យកសិកម្ម និងមានការដំណាំរួមផ្សំជាច្រើនៗ របស់បងប្អូនប្រជាកសិករ។

ឆ្លៀតក្នុងឱកាស​នោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើទៅដល់គណៈប្រតិភូខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ សូមជួយផ្សព្វផ្សាយដល់អ្នកវិនិយោគិន ដែលមានគោ​លបំណងចង់វិនិ​យោគ​ក្នុងទឹ​កដីខេត្តតាកែវ ឯកឧត្តមរីករាយនឹងទទួលយក ដោយភាពកក់ក្ដៅយ៉ាងជ្រាលជ្រៅបំផុត ៕ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!