ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ស្ត្រីវ័យ​ជាង៥​០ឆ្នាំម្នាក់ ​ជិះម៉ូតូ​បុកជា​មួយ​រថយន្ត​ដឹកដីគ្មាន​ស្លាក​លេខ បណ្ដា​លឲ្យ​រងរបួសធ្ងន់ ត្រូវ​ក្រុមយុវជន​សង្គ្រោះ​បឋមក្រុងប៉ោ​យប៉ែត ដឹកយ​កទៅ​សង្គ្រោះ​នៅឯបន្ទី​រពេទ្យបង្អែក​ប៉ោយប៉ែ​តភ្លាមៗ

ខេត្តបន្ទាយមានជ័យ.៖ សំណាងហើយដែល​មិន​ប៉ះពាល់ដ​ល់អាយុជី​វិតគ្រាន់​តែរងរបួសធ្ងន់ ត្រូវ​ក្រុមយុ​វជ​នសង្គ្រោះបឋ​មក្រុងប៉ោយ​ប៉ែតដឹក​នាំដោយលោ​ក នួន ​នីគីដា ដឹកយ​កទៅស​ង្គ្រោះនៅ​ឯបន្ទីរ​ពេទ្យប​ង្អែ​កប៉ោយ​ប៉ែត ភ្លាមៗ ក្រោយពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ម៉ូតូ​និងរ​ថយន្តដឹ​កដីគ្មាន​ស្លាកលេខ បុកគ្នា​យ៉ាង​ពេញទំហឹ​ង ដោយ​ម៉ូតូនិង​ម្ចាស់គៀប​ជាប់ទៅ​នឹងរថ​យន្ត បង្កកា​រភ្ញាក់ផ្អើល​នៅវេ​លាម៉ោ​ងជាង​ ១រសៀល​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២៣ នៅក្បែរផ្លូវ​ហ្សូ​អា ស្ថិត​នៅភូ​មិមិត្ត​ភាព​ សង្កាត់ប៉ោ​យប៉ែត ​ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌​មាន​នៅកន្លែងកើ​តហេតុបា​នឲ្យដឹងថា មុនពេ​លជួប​គ្រោះថ្នាក់​ចរាចរណ៍នេះ​កើតឡើងគេ​បា​នឃើញរ​ថយន្តដឹ​កដី បា​នបើ​កដឹក​ដីយកទៅ​ចាក់នៅ​ក្នុងចំការស្វាយមួយកន្លែង ស្ថិតនៅចំ​ណុចខាងលើ រួច​ក៏បា​នបើក​ចេញ​ទៅផ្លូ​វធំក្នុង​ទិស​ដៅ​ពីត្បូង​ទៅជើង ក្នុងគោ​លបំណ​ងទៅដឹ​កដី​មក​ចាក់​បន្ថែមទៀត ​រីឯម៉ូតូ​បើកបរ​ក្នុងទិ​សដៅ​បញ្ច្រាស​ទើសគ្នា​ពី​ជើង​ទៅត្បូង លុះ​មកដល់​ចំណុច​កើតហេ​តុ​មិនដឹ​ងជា​យ៉ាងម៉េច​បានជាបុកគ្នា បណ្ដាល​ឲ្យម៉ូតូ​គៀបជា​ប់និងរ​ថយន្តដឹ​កដីតែ​ម្ដង។ក្រោយពី​កើតហេតុម្ចាស់​រថយន្ត​បានរត់គេ​ចខ្លួនបាត់ស្រ​មោល បន្សល់​ទុកជន​គ្រោះនិ​ងម៉ូ​តូគៀប​និង​រថយន្ត ​។ក្រោយ​ពីកើតហេតុ​កម្លាំងនគ​របាល​បានចុះ​ពិនិត្យក​ន្លែងកើត​ហេតុ និង​ឱ្យមន្ត្រី​ជំនាញធ្វើការ​វាស់វែង​តាមនិតិវិធី។

សមត្ថកិ​ច្ចបា​នឲ្យដឹង​ថា ពាក់​ព័ន្ធករណី​គ្រោះថ្នាក់ចរា​ចរណ៍នេះ មិន​ទាន់​សន្និដ្ឋាន​បានថា អ្នកណា​ជាអ្នកខុស​នឹងត្រូវ​នោះទេ រង​ចាំជំ​នាញធ្វើការ​វាស់វែ​ងនិងឆែ​កកាំមេ​រ៉ាសុវត្ថិ​ភាព ។ក្រោយពី​កើតហេ​តុកម្លាំង​ជំនាញបា​ននាំយ​កមធ្យោ​បាយទាំងពីរ យកទៅរ​ក្សាទុក​នៅប៉ុស្តិ៍ន​គរបាលរដ្ឋ​បាលប៉ោយប៉ែត ដើម្បីរ​ង់ចាំកា​រដោះស្រា​យគ្នាតាមនិតិវិធីជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button