ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ខេត្តកំពង់ចា​ម បើកកិច្ចប្រ​ជុំ​​សាមញ្ញលើ​ក​ទី​៣៩ អាណត្តិទី​៣ នៅសាលប្រជុំ​សាលាខេត្ត

ខេត្តកំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២២ បាន​ដឹកនាំ​កិច្ចប្រ​ជុំសាមញ្ញ​លើកទី៣៩ អាណត្តិទី៣ រ​បស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានកា​រចូលរួមពី​សំ​ណាក់ឯកឧត្តម លោកជំទាវ ​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករ​ងរដ្ឋបាលសាលាខេត្ត កងកំលាំងទាំងបី មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

របៀបវារៈនៃកិច្ចប្រជុំ

ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និ​ងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង ស្ដីពីការរៀបចំគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

បញ្ហាផ្សេងៗ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!