ព័ត៌មានជាតិ

គម្រោ​​ង​ដេញថ្លៃមូល​​​​និធិ​​ឃុំ នៅ​​សា​​លាឃុំកុមា​រាជា ស្រុកបា​ទី ឮថា ​! មាន​អ្នក​​​ខ្លះ​បាន​​សើម​មាត់ សើ​ម​ ក

ខេត្តតាកែវ៖មានការរៀប​ចំបើកសំណើ​រដេញថ្លៃរកអ្នកម៉ៅ​ការសាងសងហេដ្ឋា​រចនាសម្ព័ន្ធ​៣គ​ម្រោង​នៅ​សាលាឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នេះ ក្នុង​នោះ​ឮថា មានក្រុមហ៊ុ​នដើរហែរហ​ម ចាំយកថ្លៃទឹកតែ ជាច្រើនក្រុមហ៊ុន​ដែលមក​ចូលរួមទាំ​ងក្នុង​ខេត្តនិង​ក្រៅខេត្ត ត្រូវបានមើល​ឃើញ​សើមមា​ត់សើមក្នុងការដេញថ្លៃគ​ម្រោងមូលនិ​ធិឃុំនេះ​ផងដែរ

មិនមានអ្វីប្លែកនោះទេ សម្រាប់​ការទៅចូលរួ​មដេញថ្លៃសាងសង់គម្រោងមូលនិធិឃុំ សង្កាត់ គឺប្រាក​ដជាមា​នអ្នកដាក់​សំបុត្រដេញថ្លៃជាធម្មតា តែថា បើអ្នកដែល​ចង់បានគ​ម្រោងសាង​សង់ចាំចាច់​ណាស់ត្រូវដើ​រចរចារជាសាច់ប្រាក់ទំហ៊ំណាមួយ សម្រាប់ក្រុមហ៊ុននានាដែលទៅចូលរួម មិនចឹង​ប្រកដណាស់នឹងផ្អើលឈុលរត់ទៅដាក់ប៊ិតពេញហិបក្នុងសាលាឃុំមិនខាន។មិនខុសនោះទេ គម្រោង​ដេញថ្លៃនៅសា​លាឃុំកុមារាជា ស្រុកបាទី ដែលមាន៣គម្រោង គឺមាន​ក្រុមហ៊ុនដាក់​ស្រោមសំបុត្រ​ដេញថ្លៃ៣ក្រុមហ៊ុននៅឃុំលំពង់ក្នុងនោះក្រុមហ៊ុនដេញបានគឺឈ្មោះ សំណង់៧៣ ដែលអ្នកដេ​ញថ្លៃបានឈ្មោះ ឆែ សុខអាន ដោយឡែកមាន៤ក្រុម​ហ៊ុនទៀតបានដាក់​ស្រោមសំបុត្រ​នៅ​ឃុំកុមារាជា ដែលក្រុមហ៊ុន​ដេញបានឈ្មោះ សំណង់ទូទៅ TH ដែលអ្នកដេញថ្លៃបានឈ្មោះ ហ៊ន តៃហេ​ង និងឃុំក្រាំលាវ ក្រុមហ៊ុនដេញបានឈ្មោះ ហ៊ុត ស៊្រន អ្នកដេញថ្លៃឈ្មោះ ហ៊ុត ស៊្រន។

ជាការកត់សំគាល់ទៅលើ​តម្លៃប៉ាន់ស្មាននៅ​តែមានតម្លៃខ្ពស់ដដែលបើធៀបនិងតម្លៃប៉ាន់ស្មាន ខណៈ​ក្រុមហ៊ុនរាប់សិបទៀ​តនៅ​ក្រៅអាគារសាលា​ឃុំ មិនចូល​រួមដាក់សំណើរ។ក្រោយបញ្ចប់កា​រដេញថ្លៃ គេឃើ​ញក្រុមហ៊ុនជាច្រើន​បានមករង់ចាំក​កកុញផ្អើល​​ពលរដ្ឋ​នៅមុខវត្តជើង​ភ្នំទទា ដែល​មានចម្ងាយ ៥គីឡូម៉ែត្រ ជាងពីសាលាឃុំកុមារាជា ដែលជាទីតាំងដេញថ្លៃគម្រោង។ តើអាចទេ​ដែលថា ក្រុមហ៊ុន​ហែរហមទាំ​ងនោះនៅចាំ​ទទួលលុយថ្លៃទឹក​តែពីម្ចាស់​គម្រោងទាំង​៣ក្រុមហ៊ុន​ខាងលើ បើយ៉ាងៗនេះ​ច្បាស់ណាស់គឺកើតមាន​ការឃុបឃិតគ្នារវាង​ក្រុមហ៊ុននិងក្រុម​ហ៊ុននាំ​ឲ្យខាត់បង់​ថវិកាជាតិរាប់រយលានក្នុងមួយឆ្នាំៗចឹងតើបានជាផ្លូវមូលនិធិ​ឃុំភាគច្រើនធ្វើមិន​ដែលជាប់សម្រាប់​ប្រជាពលរដ្ឋប្រើបានច្រើនឆ្នាំសោះ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button