ព័ត៌មានជាតិ

ពិធីប្រណាំ​ងទូក “ង”នៅស្រុកល្វាឯម ​ខេត្តកណ្ដាល ត្រូវបាន​បញ្ចប់ដោយរលូន យ៉ាងសប្បាយ​រីករាយ​ក្រោមម្លប់សន្តិភាព និងមា​នការសម្របសម្រួល​ដោយលោក បណ្ឌិត កន សុខកាយ អភិ​បាល​នៃគណៈអភិបាលស្រុកល្វាឯម

ខេត្តកណ្តាល៖ក្រោមម្លប់សន្តិភាព និងមាន​ការសម្របសម្រួលដោយលោក បណ្ឌិត កន សុខកាយ អភិបា​ល​នៃគណៈអភិបាលស្រុកល្វាឯម​ ពិធីប្រណាំងទូកដែល​រៀបចំឡើង​ដោយរដ្ឋបា​លស្រុក​វាឯម ត្រូវបានបញ្ចប់ ដោយរលូន ​យ៉ាងសប្បាយរីករាយនៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ។

ទិដ្ឋភាពថ្ងៃទីពីរជាថ្ងៃបញ្ចប់នៃពិធីប្រណាំងទូក ង ដើ​ម្បីអបអរថ្ងៃចេញព្រះវស្សាប្រចាំស្រុកល្វាឯម បានធ្វើ​អោយបងប្អូនប្រជា​ពលរដ្ឋចូលរួមទស្សនាប្រកប​ដោយសុខសុវត្ថភាព និងភាពសប្បាយរី​ករាយ យ៉ាងក្រៃលែង ដោយបានការរអញ្ជើ​ញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម កែន សម្បត្តិ អនុប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកល្វាឯម តំណាងដ៏​ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការ​ងាររាជរដ្ឋាភិ​បាល ចុះជួយ​មូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វា​ឯម និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយ លោក​អភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុកផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button