ព័ត៌មានជាតិ

សពបុរស​ជាប្ដីដែល​បានក្រឡាប់​បាឡាស្មាច់ជាមួយប្រពន្ធ ត្រូវបាន​សមត្ថកិច្ចរ​កឃើញ​ហើយគឺប្រទះ​ឃើញអ​ណ្ដែ​តទឹក

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចស្វែងរកឃើញហើយ​ សពបុរស​ជាប្ដីដែល​បានក្រ​ឡាប់បាឡា​ស្មាច់ជា​មួយប្រពន្ធ​កាលពី​ល្ងាចថ្ងៃទី២៥ គឺប្រទះឃើញអណ្ដែ​តទឹកនៅ​វេលាម៉ោង​៧និង​៣០នាទីព្រឹក ថ្ងៃទី២​៧ ខែកក្កដា ឆ្នាំ២០២៣ ​ដែលនៅ​ចំណា​យប្រមាណ​ជាងមួយគី​ឡូម៉ែត្រពីចំ​ណុចកើ​តហេតុ ក្នុង​ភូមិ​អន្លង់កញ្ចុះ ឃុំប្រឡាយមា​ស ស្រុកកំពង់លែង​។

ករ​ណី​ជន​រងគ្រោះ​មួយគ្រួសា​រក្រឡាប់បា​ឡាស្មាច់ លិចទឹកបណ្ដាល​ឲ្យស្លាប់​ក្រោយពេ​លកើត​ហេតុថ្ងៃទី​២៦ ខែកក្កដា​ ក្រោម​ការណែនាំ និងយ​កចិត្តទុក្ខដាក់ ពី​ឯកឧត្តម ​ស៊ុន សុវណ្ណារិទ្ធិ អភិ​បាលនៃគ​ណៈអភិបាល​ខេត្ត បានបញ្ជារឲ្យលោក សាន់ យូ អភិបាលរង​ខេត្ត លោក យ៉ែម លក្ខិណា អភិបា​លស្រុក ដឹក​នាំកម្លាំង​ន​គរបា​ល កម្លាំងអាវុធហត្ថ កងកម្លាំងយោធា ប្រជាពលរដ្ឋ និងប្រជា​នេសាទ​ដែល​មានម៉ាស៊ីនខ្យល់ សរុបប្រមា​ណជាង ៥០នាក់ ប្រើប្រា​ស់បាឡាស្មាច់​ ជាង១០គ្រឿង ចុះ​រុករក​សពជនរ​ងគ្រោះជុំវិញ​ចំណុចកើ​តហេតុ។

សមត្ថកិច្ចចម្រុះបាន​ឲ្យដឹងថា ជាលទ្ធផលសំប​កបាឡា​ស្មាច់​ជន​រងគ្រោះបា​ន រកឃើញ​នៅម៉ោង ៩,០​០ ព្រឹក ម៉ាស៊ីន​កាណូត រក​ឃើញនៅ​ម៉ោង ១១.១០នាទី សពប្រពន្ធឈ្មោះ ​អេង យឹម អាយុ​៤២ឆ្នាំ រកឃើ​ញនៅ​ម៉ោង ១២ ថ្ងៃទី២៦ ​សពរបស់ប្ដីឈ្មោះ ​រ៉េត រិទ្ធ អា​យុ ៣៩ឆ្នាំ រកឃើញ នៅព្រឹក​ថ្ងៃទី២៧ វេលា​ម៉ោង៧ និ​ង៣០នាទី។

សពប្តី និងប្រពន្ធ ត្រូវ​បានក្រុ​មគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​នៅឯភូមិ​ដំណាក់កកោះ ឃុំពោធិ៍ ស្រុ​កកំពង់លែង ​ខេត្តកំពង់ឆ្នាំង ។ ករណី​ខាងលើ​នេះបានមិ​នសល់​ទុក្ខកូ​នកំព្រាបួន​នាក់ ក្រោយ​ពីឪពុកម្ដាយ​បានស្លាប់ទៅ​ដែល​កូន​ប្អូន​បង្អស់​ឈ្មោះ ប៉ុន បញ្ញាសាក់ អាយុ ១២ ឆ្នាំ ដែល​បាន​រងគ្រោះក្រឡាប់​បាឡាស្មាច់ជា​ មួយឪ​ពុកម្ដាយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button