ព័ត៌មានជាតិ

គណៈបញ្ជាកា​រឯកភាពខេ​ត្តកំពង់ចាម បើកកិច្ចដើម្បី​ត្រៀម​ការពា​រសន្តិ​សុខ​ ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណី​ជាតិ និង​​ពា​រការ​បោះឆ្នោត​ជ្រើសរើ​សក្រុ​មប្រឹក្សាឃុំ ​ស​ង្កាត់ អាណត្តិទី៥ ឆ្នាំ២​០២២

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណៈ​បញ្ជាការឯកភាពរដ្ឋបា​លខេត្ត និងឯកឧត្តម ខ្លូត ​ផន ប្រធានក្រុមប្រឹក្សាខេត្ត នា​ព្រឹកថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯ​កភាព​រដ្ឋបាលខេត្ត ស្តីពី​ផែនការ​ការពារសន្តិ​សុខ​ថ្ងៃបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ និងផែ​នការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ស​ង្កាត់ អាណត្តិទី​៥ ឆ្នាំ២០២២ នៅសាល​ប្រជុំធំសាលាខេត្ត។

ក្នុងកិច្ចប្រជុំ​ដោយមានការចូលរួម​ពីព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្ត តំណាង​ប្រធានសា​លាដំបូ​ងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរជុំវិញខេត្ត អភិបា​លក្រុង ស្រុក ទាំង១០ និងមន្ត្រីពា​ក់ព័ន្ធមួយចំនួន ឯកឧត្តម អ៊ុន ចាន់ដា បានដាក់​ចេញនូវ​គោលការណ៍​លើកា​រងារសន្តិសុខ ដោយបែង​ចែកជាបីតំណាក់កាលរួមមានៈមុនពេលបោះឆ្នោត ,ក្នុង​ថ្ងៃបោះឆ្នោត ,ក្រោយពេលបោះឆ្នោត។

ដោយឡែកកា​ររៀបចំការតុប​តែងលម្អ អបអរ​សាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានដូច​ជា៖

.មន្ទីរអង្គភាពក្រុងស្រុក ត្រូវមា​នការរៀបចំតុបតែងទៅតាមអង្គភាពរៀងៗខ្លួនឱ្យបានស្អាត និង​មានសោភ័ណភាព។

.មន្ទីរពាក់ព័ន្ធ ធម្មការ/វប្បធម ​ត្រូវត្រួតពិនិត្យ និងឱ្យមានការរៀបចំទៅតាមវត្តអារាម ឱ្យមានការរ​ផប​ចំលេងល្បែងប្រជាប្រិយនៅតាមទីអារាមនីមួយៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

. មន្ទីសុខាភិ​បាល ត្រូវរាយការណ៍អំ​ពីលទ្ធផល ពីការចាក់វ៉ាក់សាំង ជូនមករដ្ឋបាលខេត្តជាប្រចាំ។

. បណ្ដាលក្រុង​ស្រុក ត្រូវយកសាលាស្រុក ធ្វើជាទីបញ្ជាការស្រាល សម្រាប់ដឹកនាំកម្លាំង​ប្រចាំបញ្ជារ ដើម្បី​ងាយស្រួលអន្តរាគមន៍ ទៅលើបញ្ហាណាមួយក្នុងថ្ងៃចូលឆ្នាំ ដែលអាចមាន​ឡើងជាយ​ថាហេតុ។

.បណ្ដាល​មន្ទីរអង្គភាព ក្រោយពេល​បញ្ចប់ពិធីចូលឆ្នាំថ្មី ត្រូវឱ្យពិធីជួបជុំ និងសំណេះសំណាលជា​មួ​យមន្ត្រីរបស់ខ្លួន និងមានការលើកទឹកចិត្ត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!