ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹ​កនាំកិច្ចប្រជុំពិភា​ក្សាត្រៀមរៀប​ចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេល​​ខាង​មុខ​នេះ

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត​ នាព្រឹកថ្ងៃទី២​៧ ខែកុម្ភៈ ឆ្នាំ២០​២៣ លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាល​ខេត្តប៉ៃលិន ​និ​ងជាប្រធាន​គ​ណៈកម្មការ​រៀបចំបុ​ណ្យជា​តិ​ និងអន្តរ​ជាតិខេត្ត បាន​អញ្ជើញ​ដឹ​កនាំកិច្ចប្រជុំពិភា​ក្សាត្រៀមរៀប​ចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នា​ពេលខា​ងមុខនេះ ដើម្បីបង្កប​រិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត ​និងក្រៅខេត្ត មកលេងកំសា​ន្តនៅ​ខេត្ត​ប៉ៃ​លិន នាឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ ឆ្នាំរោង ឆ​ស័ក ព.ស ២៥៦៨ គ.ស ២០២៤ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។

លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍លើកឡើងថា៖ នៅក្នុង​ឱកាស​ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆា​ប់ៗខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំ​សង្ក្រាន្តប៉ៃ​លិន អោយ​បានអធិកអា​ធម សម្រាប់បងប្អូនប្រជាព​លរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយ​មា​នកម្មវិធីជាច្រើនរួម​មាន៖ កម្មវិធីតា​មបែបសាសនា ​ការលេងល្បែងប្រជាប្រិយខ្មែរ និងការដា​ក់តាំ​ងពិព័​រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង​ណាទាក់ទា​ញ​ចំណាប់​អារ​ម្មណ៍ ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោ​យបា​នច្រើនកុះករ ។

លោកជំទាវប​ណ្ឌិតអភិបា​លខេត្ត បា​នមានប្រសា​សន៍​ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភា​ពជុំវិញ​ខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈ​កិច្ចប្រកបដោយ​ការទទួលខុ​សត្រូវខ្ពស់តាម​សេចក្តីសម្រេច​ស្តីពីការបង្កើត​ក្រុមការងាររៀ​បចំព្រឹ​ត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាម​អង្គភាព និងទីសាធា​រណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេ​សចរណ៍​ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ​ណ៍ជាតិ និងអន្តរជាតិ មកលេង​កំសាន្ត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និងបរិវេណវិមានឯករាជ្យខេត្ត ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំង​មានស​មត្ថកិច្ច​ទាំងបីប្រភេទ ត្រូវយកចិ​ត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រ​ជាពលរដ្ឋ​នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបំផុត ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់គោលដៅ ជាពិសេ​សនៅ​តាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែងប្រមូ​លផ្តុំមនុស្សច្រើ​នផងដែរ ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣១៤១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានទេពធីតា ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ទ្រង់​ចនព្រះ​កាណ៌ សៀតផ្កាត្រកៀត(ផ្កាកំប្លោក) ,គ្រឿងអភរណៈ និលរ័តន៍ “ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង”, ភក្សាហារ សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស, គ្រឿងសាស្ត្រាវុធ ព្រហស្ដឆ្វេងត្រីសូល៍ ព្រហស្ដស្តាំកងចក្រ, យាន្តជំនិះទ្រង់គង់លើសត្វមយូរ៉ា(ក្ងោក)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button