ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះ​ខាត​នៅក្រុង​ប៉ៃលិន ចំនួន​៣០៨គ្រួសារ ទទួលអំ​ណោយ​មនុស្សធម៌ ពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២​០២៣ ឯកឧត្តម ​អ៊ី ឈាន ប្រធានកិត្តិយ​សគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ​ខេត្តប៉ៃលិន និងមានការអញ្ចើញ​ចូលរួមពីសមាជិក សមាជិកា ក្គណៈកម្មាធិការ​សាខាកា​កបាទក្រហ​​មកម្ពុជាខេត្ត និងក្រុម​ការងារ បានចុះជួប​សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំ​ណោយមនុស្សធម៌ ជូនប្រជាព​លរដ្ឋដែល​មាន​ជីវភាពខ្វះខាតចំនួន​ ៣០៥គ្រួសារ ​ក្នុងក្រុង​ប៉ៃលិន

មា​នប្រសាសន៍នាឱកាសនោះ​ ឯកឧត្តម បាន​ពាំនាំនូវកា​រផ្ដាំផ្ញើសួរ​សុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលតែងតែ​យកចិត្តទុកដា​ក់គិតគូរខ្ពស់​ចំពោះ​សុខ​ទុក្ខប្រ​ជាពលរដ្ឋគ្រប់រូប​ មិនប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿសាសនា ឬនិន្នា​ការនយោបា​យណា​មួយ​ឡើយ

ក្នុងនោះឯកឧត្តមប្រធាន​កិត្តិយសគណៈកម្មាធិការសាខា បានសំដែ​ងនូវកា​រនឹករលឹ​កជាពន់​ពេកចំ​ពោះពុកម៉ែ​បងប្អូននាពេលនេះ ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ ដែលបាននាំ​យកមកចែកជូន​បងប្អូន​ប្រជាពលរដ្ឋនា​ពេលនេះ មានចំនួនមិ​នសមល្មម​នឹងផ្គត់ផ្គង់​អោយបានជានិរន្តរ៍របស់បងប្អូន តែក៏​អាច​ជួយ​សម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញ​នូវការយក​ចិត្តទុកដា​ក់​ចំពោះប្រជាពល​រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមា​នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបា​ទក្រហមកម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” និង “ទីណាមា​នទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានោះដែរឯកឧត្តម ​ក៏បានក្រើនរំ​លឹកដល់លោកយាយ​ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរ​ដូវប្រាំង​ក្កៅហួត​ហែងខ្លាំង ហើយក៏មានភ្លៀងធ្លាក់​ដោយអន្លើ​ហេតុនេះ សូមមេត្តាមាន​ការប្រុ​ងប្រយ័ត្នឱ្យបានខ្ព​ស់នូវគ្រោះម​ហន្តរាយផ្សេងដូ​ចជា អគ្គីភ័យ និងខ្យល់កន្ត្រាក់ ជាងនេះ​ទៀត​សុខភាពជារឿងសំ​ខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូ​ចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ

នាឱកាសនេះ​ដែរ ឯកឧត្ត​មប្រធាន​កិត្តិយស​បានលើកឡើងថា សូមបងប្អូនដែ​លមិនទាន់មា​នអត្តស​ញ្ញណ​ប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមអញ្ជើញធ្វើអត្តស​ញ្ញាណ​ប័ណ្ណឱ្យបានគ្រ​ប់ៗគ្នាឯកឧត្តម​បញ្ជាក់បន្តថា​ មានសន្តិភាព ទើបយើងមានអ្វីៗ គ្រប់យ៉ា​ងដូចថ្ងៃ​នេះ យើងគ្រប់គ្នារស់​នៅក្រោ​មម្លប់សន្តិភាព​ ហេតុនេះ សូមរួបរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស។អំណោយមនុស្សធម៌​ដែលបានផ្ដ​ល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួ មី១កេស ត្រីខ១យួរ និងថវិកាមួយចំនួន ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button