ព័ត៌មានជាតិ

ក្មេងទំនើ​ង៣នាក់ បង្ករ​អំពើហឹង្សា បណ្តា​ល​ឲ្យមនុស្សម្នាក់ស្លាប់ និងម្នា​ក់ទៀតរង​របួសធ្ងន់ នៅ​ស្រុកម៉ាឡៃ ត្រូវបាននគរបាលឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ៣នា​ក់ ដែលបង្ករហឹង្សា បណ្តាល​ឲ្យបុរស​ម្នាក់​បានស្លាប់ភ្លាមៗ នៅ​នឹង​កន្លែង និងម្នាក់​ទៀត​បានរ​ងរបួ​សធ្ងន់ ត្រូវបា​នបញ្ជូន​ទៅសង្គ្រោះ​បន្ទាន់នៅ​ឯបន្ទី​ពេទ្យ ក្រុង​ប៉ោយ​ប៉ែត កាល​ពីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២​០២៣ វេលា​ម៉ោង១៨និង០០នាទី នៅចំណុច ភូមិ​ស្វា​យព្រៃ ឃុំស្រ​ឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ ​ត្រូវបា​នកម្លាំងន​គរបាល​ជំនាញ នៃអធិកា​ររដ្ឋាន នគ​របាលស្រុក​ម៉ាឡៃ ឃាត់ខ្លួនមកសាកសួរ

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖

ទី១ ឈ្មោះ វេត បូរី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

ទី២ ឈ្មោះ សៅ ទីងសែង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសង្កែ ឃុំ​បឹងបេង ស្រុកម៉ាឡៃ

ទី៣ ឈ្មោះ សំ ផុង ភេទប្រុស អាយុ១៤ឆ្នាំ រ​ស់នៅភូមិ​សង្កែ ឃុំបឹងបេ​ង ស្រុកម៉ាឡៃ ។ចំ​ណែ​កជនរង​គ្រោះ ទី១ឈ្មោះ ដា ភេទប្រុស ​អាយុប្រហែល​១៨ឆ្នាំ រងរបួធ្ងន់ ចំក្បា​លផ្នែក ខាងក្រោយ បណ្តាល​ឲ្យស្លាប់តាមផ្លូវ និងទី២ឈ្មោះ ប៉ាវ ពិសី ភេទប្រុស ​អាយុប្រហែល​១៥ឆ្នាំ របួសធ្ងន់ ត្រូវបាន​ឡានស​ង្គ្រោះ បញ្ជូនទៅ​ព្យាបាល ​នៅមន្ទីពេ​ទ្យបង្អែក ក្រុងប៉ោង​ប៉ែត ជនរងគ្រោះទាំ​ង២នាក់ខា​ងលើនេះ រស់​នៅក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ

សត្ថកិច្ចបានបន្តថា មុនពេ​លកើតហេតុ ជន​សង្ស័យទាំង​៣នាក់ ខា​ងលើ​បាន​ជិៈ ម៉ូតូមួ​យគ្រឿងម៉ាក សង់​ សេរីឆ្នាំ២០០៨ ពាក់ស្លា​ក់លេខបជS-៤៣០៥ មកឈប់នៅចំណុចកើតហេតុខាងលើ បាន​ទាញដុំថ្ម គប់ទៅ​លើជនរងគ្រោះដែល​កំពុងជិៈ​ម៉ូតូមួយគ្រឿង​ម៉ាក់សង់សេរីឆ្នាំ២០២៣ ពណ៌​ស គ្មាន​ស្លាកលេខ បណ្តាល​​ឲ្យស្លាប់ម្នា់ភ្លាមៗ នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនមក​កាន់មន្ទី​ពេទ្យ បង្អែកក្រុងប៉ោ​យប៉ែត

ក្រោយពី​កើត​ហេតុភ្លាមៗ កម្លាំងនគ​របាលជំនាញ នៃអធិ​ការរដ្ឋាន នគ​របាលស្រុកម៉ាឡៃ បាន​ឃាត់ខ្លួន​ជន សង្ស័យទាំ​ង៣នាក់ ​ខាងលើបញ្ជូន​មក កាន់អ​ធិការរដ្ឋាន ដើម្បីធ្វើកា​រសាកសួរ និងក​សាងសុំ​ណុំរឿង បញ្ជូនមកកា​ន់ការិយាល័យជំនាញ នៃស្នង​ការរដ្ឋាននគរបាល ខេត្តបន្ទាយ​មានជ័យ ដើម្បីចាត់កា​របន្តតាមនតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button