ព័ត៌មានជាតិ

ប្រកាស​លោក សុខ ណារ៉េត ចូល​កាន់​តំណែងជាអ​ភិបាលស្រុក​ក្រឡាញ់ ជំ​នួសលោក​ស្រី ម៉ននី រងី្ស ដែលបានទទួលភារកិច្ចថ្មី ជាអភិបា​លរងខេត្តសៀមរាប

ខេត្តសៀមរាប៖អភិបាលរង​ស្រុកក្រឡាញ់​លោក សុខ ណារ៉េត ត្រូវបានប្រកា​សចូលកាន់​តំណែងជា​អភិបាល​ស្រុកក្រឡាញ់ ជំនួស​លោកស្រី ម៉ននី រងី្ស អតីតអ​ភិបា​លស្រុក ដែលបា​នទៅទ​ទួលភារ​កិច្ច​ថ្មី ជាអភិបាលរងខេត្តសៀមរាប ។

ពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់​តំណែងនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣ នៅសាលាស្រុកក្រឡាញ់ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈ​អភិបាលខេ​ត្តសៀមរាប។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងកា​រប្តេជ្ញាចិត្តរប​ស់លោកអភិ​បាលស្រុក​ដែលទើបទទួលបា​នការតែងតាំ​ងថ្មីរួចមក ឯកឧត្តម ទៀ សីហា ​អភិបាលខេត្ត បានស្នើដល់ លោក​អភិបាលស្រុក ​ដែលទើប​តែងតាំងថ្មី រួមទាំង​ក្រុមប្រឹក្សា ​គណៈអភិ​បាលស្រុក មន្រ្តីរាជការ កងកម្លាំ​ងប្រដាប់អាវុធ និ​ងកម្លាំងមាន​សមត្ថកិច្ចគ្រប់​លំដា​ប់ថ្នាក់នៃស្រុក ត្រូវរួមស​ហការគ្នា​អនុវត្តការ​ងារសំខាន់ៗ ជម្រុញឱ្យប្រ​ជាពល​រដ្ឋ​ទៅចាក់វ៉ា​ក់សាំងការពារជំងឺកូវីដ១៩ ឱ្យបាន​គ្រប់ៗ​គ្នាតាមដូ​សបន្តប​ន្ទាប់ និងត្រូវបន្តរួមគ្នា​ថែរក្សា​ការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព​សង្គមឱ្យ​បានល្អប្រ​សើរ ដើម្បីត្រៀមល​ក្ខណៈក្នុង​ការរៀបចំបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៧ នៃរ​ដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ នាពេលខាងមុខនេះ។ ម្យ៉ាង​ទៀតត្រូវ​ខិតខំប​ន្តទៀ​តចំពោះកា​ររក្សាសន្តិសុខ សណ្តាប់ធ្នា​ប់សាធារណៈក្នុងមូលដ្ឋាន ដោយជំរុញ​ការ​ផ្សព្វផ្សាយ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តជំរុញ​ការអភិវឌ្ឍសេ​ដ្ឋកិច្ចសង្គ​មលើគ្រប់វិ​ស័យ និង ខិតខំលើ​កកម្ពស់ជីវភា​ពរស់នៅរបស់​ប្រជាជនតា​មរយៈការផ្តល់​សេវា​នៅកា​រិយា​ល័យច្រកចេ​ញចូលតែមួយ ព្រម​ទាំងខិតខំ​សម្របសម្រួ​លដោះស្រាយ​បញ្ហាប្រឈមនា​នា ដែលនៅ​សេស​សល់ សំដៅរួមគ្នា​ធានាឲ្យបាននូវប្រក្រ​តីភាព នៃការងារគ្រប់វិស័យទូទាំងស្រុក ដើម្បី​ឱ្យរាជរដ្ឋាភិ​បាលអាណត្តិទី៦ ដែ​លដឹកនាំ​ដោយ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីធានា​បា​នកំណើ​នសេដ្ឋកិច្ច និង​ឈានទៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោ​លនយោបាយ​យុទ្ធសាស្រ្តចតុ​កោណដំ​ណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការទាំងអស់ខាងលើ ចាំបាច់​ត្រូវខិតខំពង្រឹង​ស្មារតីសាមគ្គីភា​ព ឯកភាពផ្ទៃក្នុងឲ្យបាន​ល្អនៅក្នុងក្រុ​មប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកង​កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយ​ឈរលើមូលដ្ឋាននៃ​ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរ​ពច្បាប់ គោរពគោ​លការណ៍នានា​របស់រដ្ឋ ពង្រឹងរ​បៀបរបបធ្វើការ ពិសេសអនុវត្តន៍​តាមអភិ​ក្រមទាំង៥ (ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុសក្អែល ព្យាបា​ល និងវះ​កាត់) ដើម្បីលើ​កកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់​របស់មន្រ្តីនៅក្នុងកា​របំពេញតួនាទី និងភារកិច្ច សំដៅ​អភិវឌ្ឍមូលដ្ឋាន និងឆ្លើយត​បចំពោះតម្រូវ​ការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ម៉្យាងទៀតក៏​ត្រូវបង្ក្រាបឲ្យខា​ងតែបាននូវប​ទល្មើស​គ្រឿងញៀន ក្មេងទំនើ​ងក្នុង​មូលដ្ឋាន និង បង្កើនការដាក់​ស្លាកសញ្ញាច​រាចរណ៍ ភ្លើងបំភ្លឺតា​មដងផ្លូវ ក្នុង​ការបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ព្រម​ទាំងជំរុ​ញប្រជាពល​រដ្ឋដែលមានអត្ត​សញ្ញាណប័ណ្ណ​ជិតហូសសុព​លភាព ទៅធ្វើថ្មីនៅ​តាមប​ណ្តាប៉ុស្តិ៍ន​គរបាលតា​មឃុំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!